ព័ត៌មានកីឡា

ក្រុមជម្រើសជាតិកម្ពុជា បរាជ័យក្រោមថ្វីជើង ឥណ្ឌូនេសុី ទាំងពីរឈុត (វីដេអូ)

កាលពីម្សិលមិញនេះ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានធ្វើការប្រកួតមិត្តភាពក្រៅផ្លូវកាណ៍ ជាមួយនឹងក្រុមបាល់ទាត់ជម្រើសជាតិឥណ្ឌូនេសុី ទាំងឈុតធំ និឹង U-19 នាទីក្រុង Bekasi ប្រទេសឥណ្ឌូនេស៊ី ខណៈដែលក្រុមគោព្រៃបរាជ័យទាងពីរឈុត។

សម្រាប់ U-19 កម្ពុជា ប្រកួតចាញ់ U-19 ឥណ្ឌូនេសុី ដោយលទ្ធផល ០ទល់២ ស្របពេលដែលក្រុមឈុតធំកម្ពុជា បរាជ័យដោយលទ្ធផល ១ទល់៣ ។ ទោះជាយ៉ាងណាក៏ដោយ កីឡាករឆ្នើរបស់កម្ពុជា ដែលកំពុងប្រកបអាជីពនៅ J3 ប្រទេសជប៉ុន បានបំបែកពងមាន់ឲ្យកម្ពុជាដែរ។​ ក្រុមគ្រុតឥណ្ឌូនេសុី នៅតែរក្សាកំណត់ត្រាមិនដែលចាញ់ ក្រុមគោព្រៃ ហើយនេះគ្រាន់តែជាការប្រកួតមិត្តភាព ដើម្បីត្រៀមផ្លូវការណ៍ជាមួយ វៀតណាម ប៉ុន្នោះ។

គួរំលឹកផងដែរថា ក្រុមជម្រើសជាតិកម្ពុជា នឹងត្រូវប្រកួតជាមួយ ក្រុមជម្រើសជាតិវៀតណាម ក្នុងវគ្គជម្រុះ AFC Asian Cup នៅថ្ងៃទី ១០ ខែតុលា ខាងមុខនេះ។ ខណ:ដែល U-19 ត្រៀមសម្រាប់វគ្គជម្រុះ AFC U-19 Championship 2018 ដែលចាប់ផ្តើមពីថ្ងៃទី ២៤ រហូតដល់ថ្ងៃទី ២៨ ខែ តុលា ឆ្នាំ ២០១៧ នាពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ៕

https://www.youtube.com/watch?v=2X-9JSwZsyM

មតិយោបល់