ក្លិបបាល់ទាត់អគ្គិសនីកម្ពុជា បានដាក់សំណើរទៅកាន់សហព័ន្ធបាល់ទាត់កម្ពុជា ដើម្បីយកកីឡដ្ឋាន EDC ដែលសាងសង់ទីលានប្រកួតរួចរាល់ ធ្វើជាម្ចាស់ផ្ទះក្នុងរដូវកាលថ្មី ២០១៨នេះ។
យោងតាមលោក ប្រាក់ វុទ្ធី គ្រូបង្វឹកអគ្គិសនីកម្ពុជា បាននិយាយថា៖ «ថ្នាកដឹកនាំបានដាក់សំណើរទៅកាន់សហព័ន្ធបាល់ទាត់កម្ពុជារួមហើយ សម្រាប់ការយកកីឡដ្ឋាន EDC របស់យើងនេះ ធ្វើជាម្ចាស់ផ្ទះ ប៉ុន្តែបាន ឯមិនបាន យើងរង់ចាំមើលខាងសហព័ន្ធចុះមកពិនិត្យមើលថា អាចធ្វើជាម្ចាស់ផ្ទះបានទេ»។ ហើយអតីតគ្រូ បឹងកេត បានបន្ថែមទៀតថា កីឡដ្ឋានដែលត្រូវតាមស្តង់ដានោះ ត្រូវមាន កន្លែងផ្លាស់សំលៀកបំពាក់ កន្លែងសម្រាប់អាជ្ញាកណ្តាល កន្លែងអង្គុយទស្សនា ប៉ុន្តែជាក់ស្តែងយើងមិនទាន់សាងសង់រួចរាល់ទេ សម្រាប់តម្រុវការទាំងអស់នេះ»។
សូមបញ្ជាក់ថា អគ្គិសនីកម្ពុជា បានខ្ចីកីឡដ្ឋានខេត្តស្វាយរៀងធ្វើជាម្ចាស់ផ្ទះ កាលពីរដូវកាលមុន ២០១៧ ខណៈដែលពេលនេះលោក ប្រាក់ វុទ្ធី ប្រហែលជាមិនអាចកីឡដ្ឋានខេត្តស្វាយរៀង បើសិនជាសហព័ន្ធមិនយលព្រមឲ្យយកកីឡដ្ឋាន EDC ធ្វើម្ចាស់ផ្ទះក៏ដោយ ព្រោះចំណាយថវិកាច្រើនកាលពីរដូវកាលមុន៕
មតិយោបល់