ក្រុម Arsenal បានបំបាក់ដៃគូប្រជែង Chelsea ក្នុងលទ្ធផល ៣-០ កាលពីយប់មិញនេះ ខណៈនេះជាជ័យជម្នះធំធេងមួយសម្រាប់លោក Arsene Wenger ក្រោយខកខានឈ្នះជាយូរមកហើយ។
ក្រោយចប់ការប្រកួតនេះដែរ Didier Drogba ដែលជាវិរបុរសម្នាក់របស់ Chelsea ដែរនោះ បានចូលរួមត្រេកអរដល់ក្រុមកាំភ្លើងធំ តែអមជាមួយពាក្យប៉ុន្មានមាត់ឌឺដងផងដែរ។ អតីតខ្សែប្រយុទ្ធដែលលេងទល់និងក្រុម Arsenal ១៦ប្រកួត រកបាន១៥គ្រាប់រូបនេះ បាននិយាយថា៖ “អបអរ បងប្អូនប្រុស Theowalcott ប៉ុន្តែវាជារឿងងាយណាស់សម្រាប់កណ្ដុរដើម្បីរាំសប្បាយបាន អំឡុងពេលដែលឆ្មាមិននៅ”។
ទាក់ទិននិងការប្រកួតយប់មិញនេះដែរ Conte អ្នកចាត់ការរបស់ Chelsea បាននិយាយដែរថាក្រុមរបស់លោកខ្លាំងតែនៅលើក្រដាសអ្នកកាសែតប៉ុណ្ណោះ ដល់ពេលប្រកួតមែនទែន បែរជាលេងមិនល្អទៅវិញ បណ្ដោយឱ្យដៃគូលេងបានតាមចិត្ត។ នេះជាបរាជ័យមួយសម្រាប់អ្នកចាត់ការសញ្ជាតិអ៊ីតាលីរូបនេះ ដែលអ្នកគាំទ្រមិនសូវជាសប្បាយចិត្តនោះទេ៕
មតិយោបល់