ក្រោយពីដឹកនាំក្រុមមិនល្អ រងការមិនពេញចិត្តជាច្រើនពីសំណាក់អ្នកគាំទ្រមក លោក Arsene Wenger បានបង្ហើបថាអាចនឹងសម្រេចចិត្តចាកចេញពី Arsenal ហើយក្រោយពីចប់រដូវកាលនេះ។
ការបញ្ជាក់ដូច្នេះ បានធ្វើឱ្យបណ្ដាញកាសែតធំៗជាច្រើនបានចុះផ្សាយមិនតិចនោះទេ ចំពោះការចាកចេញនេះ ដោយខ្លះបានគិតថាអ្នកចាត់ការសញ្ជាតិបារាំងរូបនេះអាចនឹងទៅដឹកនាំក្រុម FC Barcelona ផងក៏មិនដឹង ឬត្រលប់ទៅប្រទេសបារាំងវិញ។ ឆ្លើយតបនឹងរឿងទាំងអស់នេះដែរ Mirror ដែលបានប្រភពច្បាស់ពីអ្នកស្និទ Wenger បញ្ជាក់ថារឿងផ្លាស់ទៅអេស្ប៉ាញគឺពិបាកខ្លាំងណាស់ ត្បិតអីបុរសម្នាក់នេះមិនចង់ទៅដឹកនាំក្រុមនៅប្រទេសទេ។
អ្វីដែលជាគោលបំណងរបស់ Wenger គឺចង់ត្រលប់ទៅស្រុកកំណើតប្រទេសបារាំងវិញ ដើម្បីចូលនិវត្តន៍នៅទីនោះតែម្ដង ព្រោះថាលោកតែងតែរំពឹងគិតដល់ពេលជួយក្រុមនៅបារាំងវិញហើយ។ ដោយឡែកចំពោះរឿងកាលពីមុនដែលគេចុះផ្សាយថារូបលោកអាចនឹងទៅដឹកនាំជម្រើសជាតិអង់គ្លេសឬក្រុម Barcelona នោះ អាចនឹងមិនកើតមាននោះទេ៕
មតិយោបល់