ព័ត៌មានកីឡា

មិនទាន់ដឹងថាឈ្នះពាន ឬយ៉ាងម៉េចផង ចាប់ផ្តើមអំនួតបាត់

ការចាកចេញរបស់ខ្សែប្រយុទ្ធ Alexis Sanchez ពីក្រុម​កាំភ្លើងធំ Arsenal មិនមែនធ្វើឲ្យលោក Arsene Wenger ខកចិត្តឡើយ បែរជាគ្រូបង្វឹកសញ្ជាតិបារាំង​រូបនេះ បោះពាក្យចំអកឡកឡើយឲ្យកីឡាករឈីលីរូបនេះ​ទៅវិញ។

ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់ The Mirror បានឲ្យដឹងថា លោក Arsene Wenger មិនខកចិត្តឡើយ ក្រោយ​ Alexis Sanchez ចាកចេញទៅកាន់ក្រុមបីសាច​ក្រហម Manchester United ។ ក្នុងនោះលោក Wenger បាននិយាយថា នៅពេលនេះ គ្រោះចង្រៃរបស់ក្លិប ត្រូវបានបញ្ចប់ហើយ ពួកយើងកំពុងចាប់ផ្តើមឡើងវិញហើយ។

តាមរយ:សម្តីនេះ​ដែរ បានធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែលោក Wenger បានចាត់ទុក Sanchez ជាគ្រោះចង្រៃមួយដែលធ្វើឲ្យ Arsenal មានការធ្លាក់ទម្រង់លេងជាងមុននោះ។ ហេតុផល ដែលលោក Arsene Wenger ហ៊ាននិយាយបែបនេះ ធ្វើឡើង ក្រោយពេលដែលក្រុមកាំភ្លើងធំ Arsenal បានឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ Carabao Cup ជាមួយក្រុម Manchester City ក្រោយពីទម្លាក់ក្រុមតោ​ខៀវ Chelsea នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

ដូច្នេះហើយ លោក Arsene Wenger ជឿជាក់ថា ក្រោយការចាកចេញរបស់ Alexis Sanchez ក្រុមកាំភ្លើងធំ Arsenal នឹងមានភាពប្រសើរជាងមុន ជាក់ជាមិនខាន។

មតិយោបល់