ព័ត៌មានកីឡា

ដឹងទេសម្តេចតេជោ មានប្រសាសន៍អ្វីមុនគេ ពេលជួបចាន់ វឌ្ឍានាកា ថ្ងៃនេះ?

សម្តេចតេជោ ហ៊ុន សែន បានជួបពិសារអាហារថ្ងៃត្រង់ជាមួយ ខ្សែប្រយុទ្ធប្រចាំក្រុមជម្រើសជាតិកម្ពុជា ចាន់ វឌ្ឍនាកា ក្នុងដំណើរអញ្ចើញទៅខេត្តកំពតថ្ងៃនេះ។
តើក្នុងជំនួបក្រៅផ្លូវការនេះ សម្តេចនាយករដ្ឋមន្ត្រីបាននិយាយអ្វីខ្លះ?

តាមការបង្ហើបរបស់ វឌ្ឍានាកា ប្រាប់ Post News ថាសម្តេចតេជោបានផ្តើមការអបអរជ័យជម្នះ ២ – ១ របស់ក្រុមជម្រើសជាតិកម្ពុជា លើក្រុមខ្លាំងសិង្ហបុរី កាលពីចុងសប្តាហ៍កន្លងទៅ។ បន្ថែមលើនេះលោកបន្តថា បានអង្គុយទស្សនាការប្រកួតតាំងពីដើមរហូតដល់ចប់ ដោយសង្កេតឃើញទម្រង់លេងរបស់កម្ពុជាបច្ចុប្បន្នប្រសើរជាងមុនឆ្ងាយ។
ចុងបញ្ចប់នៃជំនួប វឌ្ឍានាកា ថា សម្តេចបានផ្តែផ្តាំឲ្យកីឡាករទាំងអស់ខិតខំហ្វឹកហាត់បន្ថែម ដើម្បីត្រៀមខ្លួនដណ្តើមកៅអី Suzuki Cup តទល់និងក្រុម៣ទៀត នាខែក្រោយ៕

Capture

មតិយោបល់