បើទោះបីជាកន្លងមក ក្រុម Barcelona ហាក់ពិបាកក្នុងការជួបជាមួយក្រុម Celta Vigo ក៍ដោយ ក៍ប៉ុន្តែ ក្នុងជំនួបជើងទី២ Copa dey Rey យប់មិញនេះ Barcelona បានលុតក្រុម Celta Vigo យ៉ាងចាស់ដៃក្នុងលទ្ធផល ៥-០។
Barcelona បានបន្តឡើងទៅកាន់វគ្គបន្ទាប់ទៀតហើយ ក្រោយពីទម្លាក់ក្រុម Celta Vigo ក្នុងលទ្ធផលសរុបទាំង២ជើង ៦-១ ។ ជាក់ស្តែងណាស់ យប់មិញនេះ Barcelona ធ្វើបានយ៉ាងល្អ ដោយបំបាក់ក្រុម ដែលតែងតែធ្វើព្យុះភ្លៀងដាក់ ពួកគេ គឺ Celta Vigo កនុងលទ្ធផល ៥-០ យ៉ាងចាស់ដៃបំផុត។ ៥គ្រាប់របស់ក្រុម Barcelona ស៊ុតបានដោយ កំពូលខ្សែប្រយុទ្ធអាហ្សង់ទីន Lionel Messi ២គ្រាប់ នៅនាទីទី ១៣ និង១៥, Jordi Alba នៅនាទីទី២៨, Luis Suarez នៅនាទីទី៣១ និង Ivan Rakitic នៅនាទីទី៨៧។ តាមរយៈ លទ្ធផលយ៉ាងប្រសើរនេះ បានធ្វើឲ្យក្រុមជើងឯកចាស់ Barcelona បន្តឡើងទៅកាន់វគ្គបន្ទាប់ទៀត ក្នុងពានរង្វាន់ Copa dey Rey នេះ ក្នុងនាមជាក្រុមការពារជើងឯក។
គួរបញ្ជាក់ផងដែរថា រដូវកាលនេះ ក្នុង៣ប្រកួតចុងក្រោយ ក្រុម Barcelona ទើបលេងឈ្នះក្រុម Celta Vigo បាន១ប្រកួតនេះប៉ុណ្ណោះ ខណៈជើងទី១ នៅដី Celta Vigo ស្មើគ្នា ១-១ និង នៅ Laliga ក្នុងដី Barcelona ស្មើគ្នាក្នុងលទ្ធផល ២-២ ។



https://www.youtube.com/watch?v=yltAuqPEEfc
មតិយោបល់