កាលពីម្សិលមិញ ក្រុមបាល់ទាត់ Pahang FA របស់កីឡាករកម្ពុជា ចាន់ វឌ្ឍនាកា បានបរាជ័យក្រោមថ្វីជើងក្រុមម្ចាស់ផ្ទះ Selangor PKNS នាជំនួបសប្តាហ៍ទី ២ នៃក្របខ័ណ្ឌលំដាប់កំពូលរបស់ម៉ាឡេសុី (Malaysia Super League) ជាលទ្ធផលចាញ់ម្ចាស់ផ្ទះ ១ ទល់ ០ នាកីឡដ្ឋាន Shah Alam ។
គ្រាប់បាល់ជ័យជម្នះរបស់ម្ចាស់ផ្ទះធ្វើបានសម្រេចដោយកីឡាករម៉ាឡេសុី Safee Sali ដែលជាប្រធានក្រុម នៅនាទី ៩០ ជិតចប់ការប្រកួតទៅហើយ។ ដូច្នេះធ្វើឲ្យក្រុមរបស់កីឡាករកម្ពុជា វឌ្ឍនាកា នៅតែមិនទាន់ស្គាល់ពាក្យឈ្នះនៅឡើយ បន្ទាប់ពីជំនួបសប្តាហ៍ទី ១ បានត្រឹមស្មើគ្នាជាមួយ Perak ជាលទ្ធផល ០ ទល់ ០។
ឆ្លងកាត់ចំនួន ២ សប្តាហ៍មកនេះ ក្រុមរបស់ ចាន់ វឌ្ឍនាកា កំពុងស្ថិតនៅចំណាត់ថ្នាក់លេខ ៩ ក្នុងចំណោមក្រុមចំនួន ១២ នៃក្របខ័ណ្ឌលំដាប់កំពូលម៉ាឡេសុី បន្ទាប់ពីប្រកួតឈ្នះម្តង នឹងចាញ់ម្តង ខណ:ដែល PKNS ឈរនៅលេខ ៥ ក្រោយឈ្នះម្តង នឹងស្មើម្តង៕
https://www.youtube.com/watch?v=CCVs494XzL8&t=98s
មតិយោបល់