ក្លិបបាល់ទាត់ អង្គរថាយហ្គឺរ បានធ្វើការបង្ហាញសមាជិកថ្មី កីឡាករ ហម បញ្ញា មកពីក្លិប ក្រសួងការពារជាតិ ដើម្បីមកពង្រឹងក្រុម មុនការប្រកួតពានរង្វាន់ក្របខ័ណ្ឌលំដាប់កំពូលកម្ពុជា មកដល់ នឹងពានរង្វាន់សម្តេច ហ៊ុន សែន រដូវកាល ២០១៨។
ហម បញ្ញា មានតួនាទីជាខ្សែបម្រើ មកពី ឃុំ ស្វាយដង្គំ ស្រុក សៀមរាប ខេត្ត សៀមរាប ធា្លប់លេងនៅក្លិប គីរីដងរែក (ក្រុមមិនអាជីព), សៀមរាបអង្គរ (ជម្រើសខេត្ត សៀមរាប) និងចុងក្រោយលេងនៅក្លិប ក្រសួងការពារជាតិ ។
កីឡាករកំពស់ ១, ៦២ សង់ទីម៉ែត្រ បានបង្ហាញ ចំណាប់អារម្មណ៍ថា “ខ្ញុំពិតជាសប្បាយរីករាយណាស់ ដែលបានចូលរួមជាមួយក្លិប អង្គរថាយហ្គឺរ ដែលមានទឹកដីនៅ ខេត្តសៀមរាប និងជាស្រុកកំនើតរបស់ខ្ញុំ។ ខ្ញុំ នឹងប្រឹងប្រែងអភិវឌ្ឍន៍ខ្លួន ដើម្បីមាន ឱកាសជាប់ជម្រើសជាតិ “៕
មតិយោបល់