Ronaldo បង្កើតកំណត់ត្រា ស៊ុត៥ប្រកួតជាប់គ្នា នៅ Champion League

ក្រុមស្តេចស Real Madrid ពិតជាមិនទុកមុខឲ្យក្រុមម្ចាស់ផ្ទះ APOEL Nicosia ឡើយ ដោយស៊ុតដល់ទៅ៦ គ្រាប់ផ្ទួនៗ ក្នុងការប្រកួត Champion League យប់មិញនេះ។

យ៉ាងណាវិញ ជ័យជម្នះ ដែលក្រុម Real Madrid ធ្វើបានយប់មិញនេះ បានធ្វើឲ្យក្រុម Real Madrid ដឹកដៃ ជាមួយក្រុម Tottenham ក្នុងការឡើងទៅកាន់វគ្គ ១៦ក្រុមចុងក្រោយជាបន្តទៀត។ ៦គ្រាប់របស់ Real Madrid រកបានដោយការស៊ុតរបស់ Luka Modric នៅនាទីទី២៣ , Karim Benzema នៅនាទីទី៣៩ និង៤៥, Nacho Fernandez នៅនាទីទី៤១ និង Cristiano Ronaldo នៅនាទីទី៤៩ និងនាទីទី៥៤។

យ៉ាងណាក៍ដោយ បើយើងក្រឡេកទៅមើល កំពូលខ្សែប្រយុទ្ធអន្តរជាតិព័រទុយហ្គាល់ Cristiano Ronaldo វិញ ឃើញថា តារាស៊ុតដ៍ឆ្នើមរូបនេះ បានបង្កើតកំណត់ត្រាថ្មីមួយទៀតហើយ នៅ​ Champion League ។ ជាក់ស្តែងណាស់ Ronaldo ថ្វីបើលេងនៅ Laliga ធ្លាក់ទម្រង់យ៉ាងណាក៍ដោយ ក៍ប៉ុន្តែ សម្រាប់ការលេងនៅ Champion League វិញ ៥ប្រកួតកន្លងមកនេះ Ronaldo ស៊ុតមិនឲ្យចន្លោះ ការប្រកួតណាមួយឡើយ។ ម្យ៉ាងវិញទៀត អ្វីដែលជារឿងដ៍អស្ចារ្យនោះ គឺ Ronaldo ស៊ុតបាន៨គ្រាប់​ហើយ ដែលជាគ្រាប់បាល់មួយ ដាច់គេ ក្នុងចំណោមកីឡាករទាំងអស់ ដែលលេងក្នុងវគ្គចែកពូល។

ដូច្នេះហើយ កីឡាករកំពូល Cristiano Ronaldo នៅតែរក្សាតំណែងជាអ្នកស៊ុតច្រើនជាងគេ នៅ Champion League ដដែល ប្រសិនបើប្រកួតក្រោយជាមួយ​ Dortmund កំពូលខ្សែប្រយុទ្ធឆ្នើមរូបនេះ រកបានគ្រាប់បញ្ចូលទីទៀតនោះ នោះរូបគេនឹងបន្ថែមកំណត់ត្រាថ្មីមួយទៀត ជាក់ជាមិនខាន។

https://www.youtube.com/watch?v=VB6Ff4yHDLM

មតិយោបល់