ពាក្យតោក្រដាសដែលត្រូវបានគេហៅទៅលើរហស្សនាម របស់ក្រុមតោកំណាចនាពេលកន្លងមនេះ កំពុងតែត្រូវលុបបំបាត់បណ្តើរៗហើយ បន្ទាប់ពីក្រុមប្រជុំយុវជនឆ្នើមៗមួយនេះ បានឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ព្រឹត្តិការណ៍ World Cup ២០១៨ នេះ។
ជាក់ស្តែងណាស់ ក្រោយពីយកឈ្នះក្រុមស៊ុយអ៊ែត ២-០ រួចមក បានធ្វើឲ្យអង់គ្លេស បន្តឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ World Cup ហើយ ដោយត្រូវជួបក្រុមខ្លាំងក្រូអាត ដែលបានយកឈ្នះម្ចាស់ផ្ទះរុស្ស៊ី ដោយបាល់ ១១ម៉ែត្រកាត់សេចក្តី។ ក្រោយពីឈ្នះ ស៊ុយអ៊ែតនេះដែរ បានធ្វើឲ្យ អង់គ្លេស ត្រូវបានគេរំពឹងថា រហស្សនាម តោក្រដាសរបស់ពួកគេនឹងត្រូបបញ្ចប់ជាបណ្តើរៗ ជាពិសេសនោះ ប្រសិនបើអងគ្លេសអាច យកឈ្នះក្រូអាតទៀតនោះ ច្បាស់ណាស់ តោក្រដាសអង់គ្លេស នឹងក្លាយទៅជាតោកំណាចវិញ ជាក់ជាមិនខាន។ យ៉ាងណាវិញ នាពេលកន្លងមកនេះ ឈុតយុវជន របស់អង់គ្លេស បានសាងសមិទ្ធិផល តាមរយៈការឈ្នះជាច្រើន ខណៈនេះ គឺជាពេលមួយសម្រាប់ក្រុមឈុតធំ ដែលត្រូវ ធ្វើយ៉ាងណាដណ្តើមយកពាន World Cup ឲ្យបានដើម្បីឲ្យដូចយុវជនរបស់ពួកគេ។
គួរបញ្ជាក់ផងដែរថា នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះដែរ ក្រុមជម្រើសជាតិបារាំងត្រូវជួបក្រុមជម្រើសជាតិប៊ែលហ្ស៊ិក ចំណែកឯអង់គ្លេសវិញ ត្រូវទទួលក្រុមខ្លាំងក្រូអាត ដែល៤ក្រុមខាងលើនេះ សុទ្ធសឹងជាក្រុមមកពីតំបន់អឺរ៉ុបទាំងអស់។
មតិយោបល់