ក្រុមបាល់ទាត់ Shanghai SIPG របស់ចិន បានយកឈ្នះលើក្រុម Melbourne Victory នៃក្របខ័ណ្ឌកំពូលអូស្រ្តាលី ដោយលទ្ធផល ៤ ទល់ ១ កាលពីម្សិលមិញ នៃយុទ្ធនាការ AFC Champions League ពូល F ។
ខ្សែប្រយុទ្ធប្រសុីល Hulk បានទាត់បាល់ ១១ មែត្រឲ្យក្រុមចិន នៅនាទី ២៧ ហើយនៅនាទី ៤១ ខ្សែយ្រុទ្ធស្លាប Lei Wu រកបានមួយគ្រាប់ ខណៈដែលខ្សែបម្រើ Oscar រកបាន ២ គ្រាប់ម្នាក់ឯង នៅនាទី ៤៧ នឹង ៧៧ ចំណែកក្រុមអូស្រ្តាលី រកបានមួយគ្រាប់ដោយការទាត់បាល់ ១១ មែត្រ នៅនាទី ៦៩ ដោយកីឡាករ Besart Berisha ។ ក្នុងនោះផងដែរនៅក្នុងការប្រកួតពូល F ក៏មានមួយគូផ្សេងទៀត ដោយ Ulsan Hyundai បានផ្តួលម្ចាស់ជើងឯក J-League របស់ជប៉ុន Kawasaki Frontale ២-១ ។
ដូច្នេះឆ្លងកាត់ ២ ប្រកួតមកនេះ Shanghai SIPG ឈរនៅលេខ ១ ដោយឈ្នះទាំងពីរប្រកួត ហើយ Ulsan Hyundai ស្ថិននៅលេខ ២ ដោយមាន ៤ ពិន្ទុ Melbourne Victory មាន ១ ពិន្ទុ នឹងក្រុមបាតតារាង Kawasaki Frontale គ្មានពិន្ទុឡើយ៕
https://www.youtube.com/watch?v=a1sV1aCccho
មតិយោបល់