ឥណ្ឌូនេស៊ីៈ ខេត្តចំនួនបួនរបស់ឥណ្ឌូនេស៊ី ត្រូវបានប្រកាសដាក់ក្នុងភាពអាសន្ន បន្ទាប់ពីមានការគំរាមកំហែង ដោយសារគ្រោះមហន្តរាយភ្លើងឆេះព្រៃ នៅតែបន្តកើនឡើងនៅក្នុងប្រទេសនាដើមរដូវប្រាំងនេះ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨។
ខេត្តទាំងនោះរួមមាន South Sumatra, Riau, West Kalimantan និង Central Kalimanta សុទ្ធសឹងតែធ្លាប់ទទួលរងនូវភ្លើងឆេះព្រៃ កាលពីឆ្នាំមុន។
ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយក្នុងប្រទេស បាននិយាយថា ការសម្រេចបែបនេះ គឺធ្វើទ្បើងស្របតាមការណែនាំ និងការដាស់តឿរបស់ អភិបាលខេត្តនានា ដោយផ្អែកលើហេតុការណ៍ ដែលធ្លាប់កើតមានកន្លងមកនៅក្នុងតំបន់នោះ៕
មតិយោបល់