ការប្រកួតពានរង្វាន់ក្របខ័ណ្ឌកំពូលម៉ាឡេសុី បានចាប់ផ្តើមសប្តាហ៍ទី ៤ ដោយក្លិប Negeri Sembilan FC របស់កីឡាករ ប្រាក់ មុន្នីឧត្តម ត្រូវបើកទ្វារស្វារគមន៍ក្លិប Terengganu FC របស់កីឡាករ ធារី ចន្ថាបុីន នាវេលាម៉ោង ០៨:០០ នាទីយប់នេះ(ម៉ោងកម្ពុជា) លើទីលានកីឡដ្ឋាន Tuanku Abdul Rahman ។
គិតត្រឹម ៤ សប្តាហ៍ នៃពានរង្វាន់ក្របខ័ណ្ឌកំពូលម៉ាឡេសុីរដូវកាល ២០១៨ នេះ ក្លិបNegeri Sembilan FC ស្ថិតនៅចំណាត់ថ្នាក់លេខ ៩ ដោយបានធ្វើការប្រកួតបានចំនួន ៣ លើក ក្នុងនោះឈ្នះ ១ លើក ចាញ់ ២ លើក នឹងមិនដែលស្មើ មានត្រឹម ៣ ពិន្ទុប៉ុណ្ណោះ ខណៈក្លិប Terengganu FC កំពុងតែស្ថិតនៅចំណាត់ថ្នាក់លេខ ៥ ដោយបានធ្វើការប្រកួតបានចំនួន ៣ លើកដូចគ្នា ដោយក្នុងនោះឈ្នះ ១ លើក ស្មើ ២ លើក និងមិនដែលចាញ់ ដោយមាន ៥ ពិន្ទុនៅក្នុងដៃ។
គួរំលឹកថា កីឡាករកម្ពុជា ដែលបានទៅប្រកបអាជីពនៅប្រទេសម៉ាឡេសុី មានតែកីឡាករ កែវ សុខផេង មួយរូបទេ ដែលអាចរកគ្រាប់បាល់ឲ្យក្រុមរបស់ខ្លួនបានក្នុងការប្រកួតផ្លូវការ ស្របពេលដែល ចាន់ វឌ្ឍនាកា ប្រាក់ មុន្នីឧត្តម ធារី ចន្ថាប៊ីន នៅមិនទាន់រកបានឡើយ៕
រូបភាព៖ ASEAN Football News
មតិយោបល់