ព័ត៌មានកីឡា

Man Utd ចាប់ផ្តើមយ៉ាងល្អ ក្នុងរដូវកាលនេះ (វីដេអូ)

ក្រុមបីសាចក្រហម Manchester United ធ្វើបានយ៉ាងល្អ ក្នុងការប្រកួតបើកឆាក Premier League រដូវកាលនេះ ដោយបានយកឈ្នះក្រុម West Ham United ក្នុងលទ្ធផល ៤-០។

Man Utd បានឡើមឈរកំពូលតារាងបណ្តោះអាសន្នហើយ ក្រោយពីបំបាក់ក្រុម West Ham ក្នុងទឹកដីខ្លួនឯង​ កាលពីយប់មិញនេះ។ ខ្សែប្រយុទ្ធចំណូលថ្មី ដែលបីសាចក្រហម ទិញពីក្រុម Everton មក គឺកីឡាករ Romelu Lukaku បានរកគ្រាប់បាល់បញ្ចូលទីក្នុងការប្រកួតនេះ បានចំនួន ២គ្រាប់ ដែលគ្រាប់បាល់ទី១ រកបាននៅនាទីទី ៣៣ ដោយការបញ្ជូនយ៉ាងស្អាតពី Marco Rashford និងគ្រាប់ទី២ កើតឡើងនៅនាទីទី ៥២ ដោយការតែតបញ្ចូលទីយ៉ាងល្អ ក្រោយពីកីឡាករ Mkhitaryan លើកបាល់ Free Kick ឲ្យ។ ចំណែកគ្រាប់បាល់ទី៣ របស់ក្រុមបីសាចក្រហម Manchester United រកបានដោយកីឡាករ Anthony Martial នៅនាទីទី ៨៧ តាមរយៈការបញ្ជូនបាល់ឲ្យរបស់ កីឡាករ Mkhitaryan ដដែល រីឯគ្រាប់ចុងក្រោយ រកបាននៅនាទីទី ៩០ ដោយការទាត់បាល់ពីលើដំបូលទូក របស់ខ្សែបម្រើតម្លៃ ១០០លានអឺរ៉ូ Paul Pogba ។

ឆ្លងកាត់ជ័យជម្នះនេះក្រុម បីសាចក្រហម Manchester United បានឡើងទៅឈរកំពូលតារាងបណ្តោះអាសន្ន មាន ៣ពិន្ទុក្នុងដៃ និងមានគ្រាប់បាល់ចំណេញ ៤គ្រាប់ ខណៈក្រុម Huddersfield Town ធ្លាក់មកឈរលេខ២ វិញមាន៣ពិន្ទុ ដូចគ្នា​តែមានគ្រាប់បាល់ចំណេញត្រឹម ៣គ្រាប់ប៉ុណ្ណោះ។ ដូច្នេះហើយ ក្រុមបីសាចក្រហម Manchester United បានក្លាយជាក្រុមដំបូងគេ នៅ Premier League សប្តាហ៍ទី១ នេះ ដែលរកបាន៤គ្រាប់លើប្រកួត ហើយមិនមានការទាត់ចូលវិញ ខណៈក្រុមកាំភ្លើងធំ រកបាន៤គ្រាប់មុនគេ តែត្រូវគូប្រកួតវាយបកបានវិញ ចំនួន៣គ្រាប់។

https://www.youtube.com/watch?v=42yLYV6pnZ8

មតិយោបល់