ខ្សែបម្រើប្រយុទ្ធ មួន ណារ៉ា របស់ក្លិបបាល់ទាត់ អគ្គិសនីកម្ពុជា បានជួបទុកជាទំងន់ដោយសារ ឪពុក ត្រូវសំរាកនៅមន្ទីពេទ្យសង្គោះបន្ទាន់ នឹងខ្វះខាតថវិការសម្រាប់ព្យាបាល នេះបើតាមការបង្ហោះពីកីឡាករ សឿយ វិសាល របស់ក្លិប ព្រះខ័នរាជស្វាយរៀង។
តាមខ្លឹមសារបង្ហោះរបស់ខ្សែការពារ ព្រះខ័នរាជស្វាយរៀង គឺ៖ ” ខ្ញុំបាទ មួន ណារ៉ា ជាកីឡាករក្លឹបបាល់ទាត់អគ្គិសនីកម្ពុជា ឥឡូវនេះខ្ញុំបាទមានទុក្ខជាទម្ងន់ ដោយសារឪពុកខ្ញុំបាទមានជម្ងឺធ្ងន់ធ្ងរ ដែលត្រូវការសំរាកក្នុងបន្ទប់សង្គោះបន្ទាន់រៀងរាល់ថ្ងៃ ហើយខ្ញុំបាទ និងក្រុមគ្រួសារមានការខ្វះខាតថវិកាក្នុងការចំណាយទៅលើមន្ទីពេទ្យ ដូច្នេះខ្ញុំបាទសូមលើក ម្រាមដៃដប់សុំអង្វរដល់បងប្អូនសប្បុរសទាំងអស់ដែលមានចិត្តអាណិតអាសូរដល់ខ្ញុំបាទ សូមមេត្តាជួយថវិការបន្តិចបន្តួចតាមទឹកចិត្ត ដើម្បីជួយជីវិតលោកឪពុកខ្ញុំបាទឆ្លងផុតពីស្ថានភាពនេះផង ខ្ញុំសូមអរគុណទុកជាមុននូវសណ្ដានចិត្តអ្នកទាំងអស់គ្នា។ សំរាប់អ្នកចង់ចូលរួមបរិច្ចាកថវិកាសូមទំនាក់ទំនង៖ 069361612សូមអគុណ!! “។
មតិយោបល់