ព័ត៌មានកីឡា

Aubameyang ​មាន​ជម្រើស​ចូល​លេង​៣​ក្លឹប​ឯ​ណោះ​នៅ​រដូវ​ក្ដៅ​ខាង​មុខ

ខ្សែ​ប្រយុទ្ធ​ Pierre-Emerick Aubameyang ​មាន​ជម្រើស​ដល់​ទៅ​៣​ក្លឹបឯ​ណោះ ​ដែល​ចង់​បាន​រូប​គេ​ទៅ​លេង ក្រោយ​ពី​កីឡាករ​រូប​នេះ​បញ្ជាក់​ថា​នឹង​ចាកចេញ​ពី Dortmund ​ហើយ​នៅ​រដូវ​ក្ដៅ​ខាង​មុខ។

ក្រុម​ទាំង​៣​នោះ ​រូម​មាន​ Real Madrid ​របស់​អេស្ប៉ាញ ​Arsenal ​និង Manchester United ​របស់​អង់គ្លេស។ ដោយ​ក្លឹប​ទាំង​អស់​នេះ​បាន​ទាក់ទង​ទៅ​កីឡាករ​ផ្ទាល់​រួច​រាល់​អស់​ទៅហើយ ​នៅ​ចាំ​តែ​ចម្លើយ​ចេញ​ពី​សាមី​ខ្លួន​នេះ​តែ​ប៉ុណ្ណោះ។ យ៉ាងណាមិញ ​កីឡាករ​ទើប​តែ​ឡើង​ជើង​កាល​ពី​រដូវ​កាល​មុន​នេះ ធ្លាប់​បាន​និយាយ​ហើយ​ថា​រូបគេ​មាន​គោល​បំណង​មួយ​ដែរ​ក្នុង​អាជីព​បាល់ទាត់​នេះ ​ដោយ​ចង់​ទៅ​លេង​នៅ​អេស្ប៉ាញ​ជាមួយ Real Madrid ​ដើម្បី​សម្រេច​បំណង​ជីតា​របស់​ខ្លួន។

Aubameyang ​ត្រូវ​បាន​គេ​ចុះ​ផ្សាយ​ថា​អាច​ទៅ​លេង​នៅ Real Madrid ​នេះ​តាំង​ពី​ដើម​រដូវ​កាល​នេះ​មក​ម្ល៉េះ ​ប៉ុន្តែ​អ្វី​គ្រប់​យ៉ាង​ហាក់​ស្ងាត់​ទៅ​វិញ ​ក្រោយ​ពី​លោក Zidane ​បាន​នាំ​យក Morata ​ពី​ក្លឹប Juventus ​មក​វិញ។ តែ​រដូវ​កាល​ថ្មី​ខាង​មុខ​អាច​មើល​មិន​ឃើញ​ដែរ ព្រោះ​ក្រុម Real Madrid ​បច្ចុប្បន្ន​ហាក់​ដូចជា​ខ្សោយ​នៅ​តំបន់​ប្រយុទ្ធ​ច្រើន ក្រោយ​ពី​កីឡាករ​សំខាន់​មួយ​ចំនួន​របួស​ទៅ៕

មតិយោបល់