ព័ត៌មានកីឡា

De Gea ទាមទារលក្ខខ័ណ្ឌមួយ បើមិនចង់ឲ្យចាកចេញ

អ្នកចាំទីអេស្ប៉ាញ Devid De Gea បានទាមទារលក្ខខ័ណ្ឌដ៍ខ្ពស់មួយពីក្រុមបីសាចក្រហម Manchester United ប្រសិនបើក្លិបមួយនេះ ចង់រក្សា​អ្នកចាំទីដៃស្អិតរូបនេះ មិនឲ្យចាកចេញពី Old Trafford ។

បើតាមការចុះផ្សាយរបស់ The Sun បានឲ្យដឹងថា ការព្យាយាមតាមប្រមាញ់របស់ក្រុម Real Madrid បានធ្វើឲ្យក្រុមបីសាចក្រហម Manchester United កំពុងប្រឈមបញ្ហាមួយ។ ជាក់ស្តែងណាស់ Devid De Gea បានទាមទារតម្លៃពលកម្មប្រចាំសប្តាហ៍ដល់ទៅ ៣៥ម៉ឺនផោនក្នុងមួយសប្តាហ៍ ដើម្បីបន្តកុងត្រាថ្មីជាមួយ Man Utd ។

ប្រភពខាងលើដដែល បានឲ្យដឹងទៀតថា តម្លៃពលកម្មថ្មី ដែល De Gea បានទាមទារនេះដែរ គឺមានការកើនឡើងពីតម្លៃពលកម្មចាស់ រហូតដល់ទៅ ១៨ម៉ឺនផោន ពោលតម្លៃពលកម្មចាស់របស់ De Gea មនចំនួនត្រឹមតែ ១៧ម៉ឺនផោនប៉ុណ្ណោះ។ De Gea កំពុងតែទទួលការចាប់អារម្មណ៍ ពីក្រុមអធិរាជស Real Madrid យ៉ាងខ្លាំង ខណៈក្រុមយក្សអេស្ប៉ាញមូួយនេះ បានដាក់គោលដៅក្នុងការយកអ្នកចាំទីអេស្ប៉ាញរូបនេះឲ្យបាននៅរដូវកាលក្រោយផងដែរ។

យ៉ាងណាវិញ ប្រសិនបើ Man Utd យល់ព្រមលក្ខខ័ណ្ឌ ដែល Devid De Gea ស្នើសុំទេនោះ ច្បាស់ណាស់ បីសាចក្រហម Manchester United នឹងបាត់បង់ អ្នកចាំទីរូបនេះ ពី Old Trafford នៅរដូវកាលក្រោយ តែបើយល់ព្រមវិញនោះ ក៍មិនប្រាកដថា អាចរក្សា De Ga បានដូចគ្នា ព្រោះថា Real Madrid ត្រៀមចំណាយដើមទុនច្រើនណាស់ ក្នុងការនាំយក Devid De Gea ទៅកាន់ Bernabeu នោះ។

មតិយោបល់