កាលពីយប់មិញនេះ ការប្រកួតពានរង្វាន់ UEFA Champions League បានចាប់ផ្តើមបើកឆាករដូវកាលថ្មី ក្នុងវគ្គចែកពូល ខណៈដែល Messi រកបាន ៣គ្រាប់ ក្នុងការបង្ហាញខ្លួនលើកទី១នេះ នឹងជួយក្រុម Barcelona យកឈ្នះលើ PSV Eindhoven ដោយលទ្ធផល ៤ទល់០ ឡើងឈរកំពូលតារាងពូល B បណ្តោះអាសន្ន។
គ្រាប់បាល់របស់កីឡាករអាហ្សង់ទីនរូបនេះរកបាននៅនាទី ២៣, ៧៧ នឹង ៨៧ ស្របពេលដែលកីឡាករវ័យក្មេងOusmaneDembele រកបានមួយគ្រាប់នៅនាទី ៧៥ ។ ការយកឈ្នះលើក្រុម PSV របស់ហូឡង់នេះ ធ្វើឲ្យក្រុមជើងឯកអេស្ប៉ាញហាក់កក់ក្តៅបន្តិច នៅក្នុងពូលមរនៈនេះ ហើយ Messi អាចប្រជែងស្បែកជើងមាស ជាមួយកីឡាករព័រទុយហ្គាល់ Ronaldo ដែលគ្រប់គ្រង ៦ រដូវកាលជាប់ៗគ្នាកន្លងមកនេះ។
សូមបញ្ជាក់ថា នៅក្នុងពូល B នេះក៏នៅមានមួយប្រកួតទៀតដោយ ក្រុម Inter បានយកឈ្នះ ក្រុមមាន់គកខ្នាយមាស Tottenham Hotspur ដោយលទ្ធផល ២ទល់១ ៕
https://www.youtube.com/watch?v=5TYNiz3WIaM
មតិយោបល់