ព័ត៌មានកីឡា

គិតត្រឹម ៥ ប្រកួតចុងក្រោយ វេស្ទើនភ្នំពេញ មិនដែលឈ្នះ ខេមបូឌានថាយហ្គឺរ ចុះរសៀលនេះ

ការប្រកួតលីគកំពូលកម្ពុជាបានត្រលប់មកវិញ ក្នុងសប្តាហ៍ទី ១៣ ដោយក្រុមវេស្ទើនភ្នំពេញ និងត្រូវទទួលស្វាគមន៍ ខេមបូឌានថាយហ្គឺរ នៅវេលាម៉ោង ៣ រសៀល ថ្ងៃទី ១៧ ខែ មិថុនា នេះ នាកីឡដ្ឋានវេស្ទើន ខណ:ដែល ៥ ប្រកួតចុងក្រោយ បានត្រឹមស្មើ ១ ចាញ់ ៤ ដង។

បើគិតត្រឹមសប្តាហ៍ទី ១៣ នេះ ក្រុមម្ចាស់ផ្ទះធ្វើមិនសូវល្អប៉ុន្មានទេ ដោយ ១២ ប្រកួតកន្លងមក ឈ្នះ ៣ ស្មើ ៣ និងចាញ់ ៦ ដង កំពុងមាន ១២ ពិន្ទុក្នុងដៃស្ថិតនៅចំណាត់ថ្នាក់លេខ ១០ ស្របពេលដែលក្រុមភ្ញៀវ ប្រកួតបាន ១២ លើកដូចគ្នា ឈ្នះ ៣ ស្មើ ៦ និងចាញ់ ៣ ដង មាន ១៥ ពិន្ទុហើយស្ថិតនៅចំណាត់ថ្នាក់លេខ ៧។

ក្នុងជំនួប ៥ លើកចុងក្រោយនៃលីគកំពូលកម្ពុជា៖
ថ្ងៃទី ១៣ ឧសភា ២០១៧៖ ខេមបូឌានថាយហ្គឺរ ៣-២ វេស្ទើនភ្នំពេញ
ថ្ងៃទី ២០ សីហា ២០១៦ ៖ វេស្ទើនភ្នំពេញ ៣-៣ ខេមបូឌានថាយហ្គឺរ
ថ្ងៃទី ២០ ឧសភា ២០១៦៖ ខេមបូឌានថាយហ្គឺរ ៦-០ វេស្ទើនភ្នំពេញ
ថ្ងៃទី ០៨ សីហា ២០១៥ ៖ ខេមបូឌានថាយហ្គឺរ ៦-១ វេស្ទើនភ្នំពេញ
ថ្ងៃទី ០៥ សីហា ២០១៥ ៖ វេស្ទើនភ្នំពេញ ២-៣ ខេមបូឌានថាយហ្គឺរ

មតិយោបល់