ព័ត៌មានកីឡា

អគ្គិសនីកម្ពុជា សម្រេចនាំយកកីឡាករ ៣រូប មកពីវេស្ទើនភ្នំពេញ

ក្លិបបាល់ទាត់ អគ្គិសនីកម្ពុជា បានសម្រេចនាំយកអតីតកីឡាករ វេស្ទើនភ្នំពេញ ចំនួន ៣ នាក់ ដើម្បីមកពង្រឹងក្រុមនារដូវកាលថ្មិ ២០១៨ ដែលនឹងមកដល់នាសប្តាហ៍នេះ ។

កីឡាករទាំង ៣ នាក់រួមមានទី១ ច្រឹង ច័ន្ទវិរៈ ដែល វេស្ទើនភ្នំពេញ ខ្ចីជើងពី ក្រសួងការពារជាតិ កាលពីរដូវកាលមុន ទី២ អ៊ុក វណ្ណេ នឹងកីឡាករទី៣ ម៉ែន មុន្នីរ៉ា អ្នកទាំងអស់នេះ បានចូលរួមធ្វើតេស្តជាមួយ អគ្គិសនីកម្ពុជា កាលពីជាងមួយខែមុន ខណៈពេលនេះបានធ្វើការនាំចូលជាមួយក្លិប ជាផ្លូវការ នេះបើយោងតាមប្រភពជិតដិតបានប្រាប់។

សូមបញ្ជាក់ថា អគ្គិសនីកម្ពុជា គឺជាក្លិបតែមួយគត់នៃក្របខ័ណ្ឌកំពូលកម្ពុជា ដែលមិនប្រើប្រាស់កីឡាករបរទេស បើតាមកូតាគឺតម្រូវឲ្យក្លិបនីមួយៗ អាចមានកីឡាករបរទេសចំនួន ៥ រូប (អាចលេង ៤ នាក់លើទីលាន តែអាសុីម្នាក់)៕

អ៊ុក វណ្ណេ ម៉ែន មុន្នីរ៉ា ច្រឹង ច័ន្ទវិរៈ

មតិយោបល់