ព័ត៌មានកីឡា

ក្លិបរបស់ចិន បានច្រានចោលពាក្យចចាមអារ៉ាមនាំយក Javier Mascherano

ក្រុមបាល់ទាត់ចិន Tianjin Quanjian បានច្រានចោលរបាយការណ៍ដែលថាក្លិបបានចាប់អារម្មណ៍ក្នុងការនាំយកខ្សែការពារ Javier Mascherano ពីក្លិប Barcelona ។

អនាគតរបស់ Mascherano នៅឯក្លិប Barcelona ត្រូវបានគេរំពឹងថានឹងត្រូវបានដោះស្រាយក្នុងពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ ខណៈដែលកីឡាករអាហ្សង់ទីនរូបនេះ នៅសល់កិច្ចសន្យារបស់គាត់រយៈពេល ១៨ ខែ។ ពាក្យចចាមអារ៉ាមនៅប្រទេសអេស្ប៉ាញបានរាយការណ៍ថា Tianjin Quanjian បានផ្តល់កិច្ចសន្យាមួយដល់ខ្សែការពារវ័យ ៣៣ ឆ្នាំ ប៉ុន្តែក្រុមដែលនៅក្របខ័ណ្ឌ CSL បានបដិសេធនិងទទូចថាកីឡាកររូបនេះចាស់ពេកសម្រាប់មកជួយក្រុម។

អ្នកនាំពាក្យរបស់ក្រុម Tianjin Quanjian បានប្រាប់សារព័ត៌មាន Tianjin Today Evening News ថា៖ “យើងមិនមានទំនុកចិត្តចំពោះការទិញ Mascherano នោះទេ” ។ ពាក្យចចាមអារ៉ាមទាំងនោះសុទ្ធតែមិនពិត” ។ យើងមានបំណងទទួលបានលទ្ធផលល្អជាងនៅរដូវកាលមុន សម្រាប់ឆ្នាំ២០១៨ តែ Mascherano គឺចាស់ពេកមិនសមស្របនឹងផែនការបច្ចុប្បន្នរបស់យើង»។

សូមបញ្ជាក់ថា Mascherano បានចំណាយពេល ៧ ឆ្នាំ នៅឯជំរំ Nou Camp របស់ក្លិប Barcelona ប៉ុន្តែមិនសូវបានបង្ហាញខ្លួនប៉ុន្មានទេ ក្រោមគ្រូបង្វឹកលោក Ernesto Valverde ក្នុងចំនោម ១០ប្រកួតចុងក្រោយ នៅក្នុងរដូវកាលនេះ៕

មតិយោបល់