កាលពីថ្ងៃសៅរ៍ ទី០៣ ខែមីនា នៅសង្វៀនប៉ុស្ដិ៍លេខ ៥ ព្រែកកំពិស បានរកឃើញជើងខ្លាំង ២រូបទៀតហើយ ដែលត្រូវឡើងទៅវគ្គ ១៦ នាក់ បន្ទាប់ពីរកឃើញ ១០ នាក់រួចមកហើយ ដោយកីឡាករវ័យក្មេង លន បញ្ញា បានយកឈ្នះកីឡាករជើងចាស់ ឈាន រស្មី ត្រឹមទឹកទី ២ ក្នុងព្រឹត្តិការណ៍ជម្រុះជើងឯក TV5 Knock Out Series K-Cement សម្រាប់ប្រភេទទម្ងន់ ៥៧ គីឡូក្រាម ស្របពេលដែល ផាន់ ផាត់យុទ្ធ យកឈ្នះ ឡុង រ៉ាមី ដោយពិន្ទុ។
រដូវកាលទី ២ នេះ មានកីឡាករ៣២នាក់ចូលរួមដូចលើកមុនដែរ ក្នុងប្រភេទទម្ងន់ ៥៧គីឡូក្រាម ដែលសុទ្ធតែជាអ្នកធ្លាប់ប្រកួតលក្ខណ:អន្តរជាតិដ៏កក្រើកកន្លងមករួចហើយ ដើម្បីបង្ហាញឱកាសសារជាថ្មី។ រូបមន្តនៃការប្រកួតដូចកាលពីលើកទី ១ ដែរ ដោយតម្រូវឲ្យអ្នកចាញ់ត្រូវធ្លាក់ចេញពីការប្រកួតតែម្តង នឹងអ្នកឈ្នះឡើងទៅវគ្គបន្ត រហូតដល់វគ្គចុងក្រោយ។
ដូច្នេះហើយ កីឡាករ លន បញ្ញា នឹង ផាន់ ផាត់យុទ្ធ ដឹកដៃគ្នាឡើងទៅវគ្គបន្ត នៅជុំទី ២ បន្តទៀត ខណ:ដែលការប្រកួតនេះធ្វើឡើងរៀងរាល់ថ្ងៃ សៅរ៍ ចុងសប្តាហ៍ លើទូរទស្សន៍ប៉ុស្តិ៍លេខ ៥ នាសង្វៀន ព្រែកកំពិស៕
លន បញ្ញា (ក្រហម) ឈាន រស្មី
មតិយោបល់