ព័ត៌មានកីឡា

គ្រូបង្វឹក Chelsea ថានឹងធ្វើឱ្យ Hazard ខ្លាំងដូច Messi និង Ronaldo

លោក Antonio Conte គ្រូបង្វឹកក្រុម Chelsea បានអះអាងថាលោកនឹងធ្វើឱ្យខ្សែបម្រើ Eden Hazard មានទម្រង់លេងល្អដូចជា Lionel Messi និង Cristiano Ronaldo ដែរ អំឡុងពេលប៉ុន្មានឆ្នាំខាងមុខនេះ។

ក្រុមតោខៀវបានបើកការប្រកួត Pre Season របស់ខ្លួនហើយកាលពីយប់មិញនេះ ប៉ុន្តែលទ្ធផលមិនសូវជាល្អប៉ុន្មាននោះទេ ដោយចាញ់ក្រុម Rapid Vienna ២- ០ ។ ក្រោយបរាជ័យក្នុងប្រកួតដំបូងនេះដែរ លោក Conte បាននិយាយថាកីឡាករទាំងអស់លេងបានល្អ ទោះជាចាញ់ក្នុងប្រកួតនេះក៏ដោយ។ វាជាប្រកួតមិត្តភាព លទ្ធផលមិនសំខាន់នោះទេ អ្វីដែលសំខាន់គឺការលេងរបស់កីឡាករម្នាក់ៗ។

Italy's coach Antonio Conte looks on during the Euro 2016 group H qualifying football match between Italy and Malta on September 3, 2015 at the Artemio Franchi stadium in Florence. AFP PHOTO / ALBERTO PIZZOLI (Photo credit should read ALBERTO PIZZOLI/AFP/Getty Images)

គ្រូបង្វឹកសញ្ជាតិអ៊ីតាលីរូបនេះ បន្ដថាលោកនឹងពង្រឹងក្រុម Chelsea ឱ្យខ្លាំងឡើងវិញ ហើយនាំកីឡាករល្អៗមកបន្ថែមផងដែរ។ អ្វីដែលកាន់តែពិសេសទៀតនោះ អតីតគ្រូបង្វឹកក្រុមជម្រើសជាតិអ៊ីតាលីរូបនេះ បានសន្យាជាមួយអ្នកគាំទ្រថានឹងធ្វើឱ្យកីឡាករម្នាក់គឺ Hazard ក្លាយជា Messi ឬ Ronaldo ប្រចាំក្លឹប Chelsea តែម្ដង។

“ខ្ញុំនឹងធ្វើឱ្យ Hazard ខ្លាំងដូច Messi និង Ronaldo ដែរ។ ខ្ញុំមើលគាត់លេង គាត់ពិតជាល្អ សមត្ថភាព បច្ចេកទេស សក្ដិសមនឹងក្លាយជាកំពូលកីឡាករបាល់ទាត់ម្នាក់។ អ្វីដែលគាត់ខ្វះខាតគឺការណែនាំ បន្ថែមប៉ុណ្ណោះ”។ សម្ដីរបស់លោក Conte គ្រូបង្វឹកថ្មីរបស់ Chelsea ៕

340E509F00000578-0-image-a-1_1463247924841

មតិយោបល់