ព័ត៌មានកីឡា

កីឡាករប្រាក់ឈ្នួលខ្ពស់ទាំងពីរ កំពុងប្រឈមបញ្ហាមួយរយៈចុងក្រោយនេះ

ទំនាក់ទំនងរវាងលោក Jose Mourinho ជាមួយនឹងកូនក្រុមពីររូបរបស់លោក ហាក់មិនចុះសម្រុងនឹងគ្នាឡើយ ជាហេតុធ្វើឲ្យក្រុមបី​សាចក្រហម Manchester United អាចមានវិបត្តិដោយសារកីឡាករទាំង២រូបនេះ។

បើតាមការចុះផ្សយរបស់ Telegram បានឲ្យដឹងថា កីឡាករដែលមានប្រាក់ឈ្នួលថ្លៃទាំងពីររូប រួមមាន Alexis Sanchez និង Paul Pogba ហាក់មិនសប្បាយចិត្តជាមួយក្រុមបីសាចក្រហម Manchester United ឡើយ។ ការប្រឈមបញ្ហានេះ​ដែរ​ បានកើតឡើងដោយសារតែ Pogba មិនពេញចិត្តចំពោះទម្រង់លេង របស់លោក Jose Mourinho ដែលលេងទម្រង់ ៤-៣-៣ នេះដែលធ្វើឲ្យតំបន់កណ្តាលរបស់ក្លិបមិនខ្លាំងគ្រប់គ្រាន់ ដូចអ្វីដែល Pogba ចង់ឲ្យលោក Mourinho ប្រើប្រាស់ទម្រង់លេងដូចក្រុមជម្រើសជាតិបារាំង ៤-៤-២ ។ ចំណែក Sanchez វិញ មួយរយ:ចុងក្រោយនេះ កីឡាករឈីលីរូបនេះ មិនសូវសប្បាយចិត្តឡើយ ក្រោយពី​រងការរិញគន់ចំពោះ សមត្ថភាព មិនសមស្របជាមួយនឹង​តម្លៃពលកម្មដ៍ខ្ពស់របស់គេនោះ។

តាមរយ:ហេតុផលនេះ​ដែរ Alexis Sanchez និង Paul Pogba ប្រហែលជា​មិនអាចលេងឲ្យក្រុមបីសាចក្រហម Manchester United បានយូរទៀតឡើយ ខណ:រដូវកាលក្រោយនេះ ពួកគេទាំង២ អាចនឹងមានអ្នកណាម្នាក់ចាកចេញ ឬចាក​ចេញទាំងពីរ ក៍ថាបាន ខណ: Pogba មានការចាប់អារម្មណ៍ ពីក្រុម Real Madrid និងអតីតក្លិបចាស់របស់គេ​ Juventus ស្របពេលដែល Sanchez វិញ ត្រូវបានក្រុម Paris Saint Germain បន្តតាមប្រមាញ់ដដែល។

មតិយោបល់