ព័ត៌មានកីឡា

Paul Scholes ចាប់ផ្តើមរិះគន់ការដឹកនាំរបស់លោក Jose Mourinho

អតីតខ្សែបម្រើកណ្តាលដ៍ឆ្នើមរបស់ក្រុមបីសាចក្រហម Manchester United កីឡាករ Paul Scholes បានចាប់ផ្តើមរិះគន់ការដឹកនាំរបស់លោក Jose Mourinho ដែលធ្វើមិនបានល្អឡើយ នៅចុងឆ្នាំ ២០១៧នេះ។

តាមរយៈកិច្ចសម្ភាសន៍ជាមួយ BBC Sports អតីតកីឡាករដែលជួយឲ្យក្រុមបីសាចក្រហម Manchester United ឈ្នះពានជាច្រើននោះ កីឡាករ Paul Scholes បានឲ្យដឹងថា កីឡាកររូបនេះ បានមើលឃើញពីការចំណាយយ៉ាងច្រើនរបស់លោក Jose Mourinho ដែលមិនសមមូល ជាមួយនឹងអ្វីដែលជា​សមទ្ធិផលរបស់លោក នៅឆ្នាំនេះ​ឡើយ។ ជាក់ស្តែងណាស់ នៅចុងឆ្នាំ ២០១៧ កន្លងមកនេះ ពោលគឺចាប់ពីចាញ់ក្រុម Manchester City រួចមកក្រុម​បីសាចក្រហម បានធ្លាក់ទម្រង់លេងយ៉ាងខ្លាំង ដោយមិនទាន់ស្គាល់ឈ្នះ១ ប្រកួតនៅឡើយទេ ក្នុងចំណោម ៤ប្រកួតចុងក្រោយនៅចុងឆ្នាំ ២០១៧ បើទោះបីជាដើមឆ្នាំថ្មី ២០១៨ Man Utd បានស្គាល់ឈ្នះដំបូងលើក្រុម Everton ក៍ដោយ។

Scholes បានឲ្យដឹងថា ការចំណាយលុយទិញយកខ្សប្រយុទ្ធ ក្នុងតម្លៃថ្លរបស់លោក Mourinho កាលពីរដូវក្តៅកន្លងមក​ហាក់ដូចជាចំណាយឥតប្រយោជន៍ ដោយសារតែមិនអាច​ធ្វើឲ្យ Man Utd ល្អប្រសើរនៅឡើយទេ ថ្វីបើ​ដើមរដូវកាលកន្លងមក ល្អគួរសមក៍ដោយ។​ កីឡាករដ៍ឆ្នើមរូបនេះ កំពុងតែព្រួយបារម្ភពីការត្រៀម​ចំណាយ​លុយយ៉ាងច្រើនសន្ធឹកសន្ធាប់ នៅទីផ្សារដោះដូរកីឡាករ នាខែមករានេះ ព្រោះថា លោក Jose Mourinho ចង់បានកីឡាករសុទ្ធតែតម្លៃថ្លៃកប់ពពក ដែលវាជាការចំណាយលុយច្រើនបំផុតក្នុងប្រវត្តិសាស្ត្ររបស់ក្លិប។

យ៉ាងណាវិញ Paul Scholes នៅតែសរសើរពី​ការដឹកនាំរបស់លោក Sir Alex Ferguson ដែលមិនទាន់​មានអ្នកជំនួសលោក បាននៅឡើយទ ព្រោះថា លោកចំណាយលុយតិច តែជោគជ័យច្រើន ខណៈអ្នកដឹកនាំក្រោយៗមកទៀត ចំណាយលុយច្រើន តែទទួលបានជោគជ័យតិច។

មតិយោបល់