ព័ត៌មានកីឡា

កីឡាបុណ្យសមុទ្រឆ្នាំនេះ ទទួលបានកីឡាករចូលរួមជាង១០០០នាក់

ព្រឹត្តិការណ៍កីឡានៅបុណ្យសមុទ្រលើកទី៥ ដែលទើបបញ្ចប់កាលពីព្រឹកមិញ ទទួលបានកីឡាករ កីឡាការិនី ជាង១០០០នាក់ ចូលរួមប្រកួត។ នេះបើតាមការបញ្ជាក់ពី ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មការជាតិអូឡាំពិកកម្ពុជា។

រយៈពេល២ថ្ងៃកន្លះនៃការរៀបចំ ឯកឧត្តមបង្ហើបថាកីឡារត់ប្រណាំងទទួលបានការចូលរួមច្រើនជាងគេ ពោលរហូតដល់ជិត៧០០នាក់។ ចំណែកមួយចំនួនទៀតជាសិស្សនិស្សិតស្ម័គ្រចិត្តចូលរួមប្រកួតលើកីឡា បាល់ទាត់ បាល់ទះ ជាដើម។ ចំពោះកីឡាអាជីពភាគច្រើនជាកីឡាប្រភេទប្រយុទ្ធដូចជា ប្រដាល់ និងល្បុកត្តោ។

មតិយោបល់