កាលពីថ្ងៃទី២៤ មានការប្រកួតប្រដាល់គុនខ្មែរ នាស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ៥ ដែលជាគូដណ្តើមជើងឯក TV5 BOXING KNOCK OUT SERIES (K-Cement) នៅវគ្គជម្រុះ រវាងកីឡាករ យុគ យក្សផ្លែ និងកីឡាករ នីម នន ប្រភេទទម្ងន់ ៥៧ គីឡូក្រាម តែដោយសារបេក្ខភាព នីម នន លើសគីឡូ ដូច្នេះត្រូវចាញ់ដោយស្វ័យប្រវត្ត។
ទោះជា នីម នន ត្រូវចាញ់ទាំងដោយស្វ័យប្រវត្តក្តី តែការប្រកួតនៅធ្វើដដែល ដោយតម្រូវឲ្យប្រកួតកំដរសង្វៀន រហូតចប់ ៣ ទឹកពេញ។ មូលហេតុដែល នឹម នន ឡើងគីឡូលើសបែបនេះ គឺដោយសារតែរូបគេ បានបាក់ដៃ ហើយសម្រាកនៅមន្ទីពេទ្យ ទើបជាសះស្បើយមកវិញ នឹងដល់ថ្ងៃប្រកួតមិនអាចសម្រកគីឡូទាន់ ក៏ត្រូវធ្លាក់ត្រឹមវគ្គនេះតែម្តង។
រដូវកាលទី ២ នេះ មានកីឡាករចំនួន ៣២ នាក់ ចូលរួមប្រកួតដូចលើកមុនដែរ ក្នុងប្រភេទទម្ងន់ ៥៧គីឡូក្រាម ដែលសុទ្ធតែជាអ្នកធ្លាប់ប្រកួតលក្ខណ:អន្តរជាតិដ៏កក្រើកកន្លងមករួចហើយ ដើម្បីបង្ហាញឱកាសសារជាថ្មី។ រូបមន្តនៃការប្រកួតដូចកាលពីលើកទី ១ ដែរ ដោយតម្រូវឲ្យអ្នកចាញ់ត្រូវធ្លាក់ចេញពីការប្រកួតតែម្តង នឹងអ្នកឈ្នះឡើងទៅវគ្គបន្ត រហូតដល់វគ្គចុងក្រោយ។
មតិយោបល់