ព័ត៌មានកីឡា

Dzeko នៅតែជាខ្សែប្រយុទ្ធឆ្នើមជួរមុខ សម្រាប់ក្រុម Roma (វីដេអូ)

ថ្វីបើការចាប់ផ្តើមរដូវកាលថ្មីកន្លងមកនេះ ខ្សែប្រយុទ្ធដ៍ឆ្នើម Edin Dzeko បានចាប់ផ្តើមយ៉ាងល្អវិញហើយឲ្យក្រុមចចក Roma ។

ជាក់ស្តែងណាស់ ក្នុងការប្រកួតជាមួយក្រុម Verona យប់មិញនេះ Dzeko ធ្វើបានយ៉ាងល្អ ក្នុងការរកគ្រាប់បាល់ឲ្យក្រុម Roma បាន២គ្រាប់ ក្នុងចំណោម ៣គ្រាប់ដែលយកឈ្នះយប់មិញនេះ។ Roma បានចាប់ផ្តើមវាយលុក ចាប់តាំងពីបើកឆាក ការប្រកួតមកម្លេះ ដោយអាចរកគ្រាប់បាល់បាន នៅនាទីទី ២២ ដោយខ្សែបម្រើប៊ែលហ្ស៊ិក Radja Nainggolan និង ២គ្រាប់ទៀតរកបានដោយខ្សែប្រយុទ្ធឆ្នើមប៊ូស្នៀរ Edin Dzeko នៅនាទីទី ៣៣ និង ៦១។ សម្រាប់ការចាប់ផ្តើមរដូវកាលថ្មីនេះ Dzeko រកបាន៣គ្រាប់ឲ្យក្រុម Roma ហើយ ក្នុងចំណោម៣ប្រកួតកន្លងមកនេះ។ ដូច្នេះហើយ ខ្សែប្រយុទ្ធ Edin Dzeko នៅតែជាខ្សែប្រយុទ្ធជួរមុខ សម្រាប់ក្រុម Roma ព្រោះថាកីឡាកររូបនេះ នៅតែមុតស្រួច និងតែងតែរកគ្រាប់បាល់ឲ្យក្រុម Roma បានច្រើនគ្រាប់ដដែល។

គួរបញ្ជាក់ផងដែរថា Dzeko បានក្លាយជាកីឡាករដំបូងគេរបស់ Roma ដែលស៊ុតបានច្រើនគ្រាប់ជាងគេ​ ក្នុងមួយរដូវកាលកាល ពីរដូវកាលមុន ខណៈរដូវកាលនេះ Dzeko មានបំណងចង់រកគ្រាប់បាល់ឲ្យបានច្រើនជាងរដូវកាលមុនទៀត។

https://www.youtube.com/watch?v=0Le02dBRPlw

មតិយោបល់