បន្ទាប់ពីក្រុមបីសាចក្រហម Manchester United និង ក្រុមមេឃខៀវ Manchester City ប្រជែងគ្នាទិញយក Neymar ពីក្រុម Paris Saint Germain ក្រុមទាំងពីរ នៅបន្តប្រជែងទិញកីឡាករមួយរូបទៀត ពី Bundesliga របស់ប្រទេសអាឡឺម៉ង់។
បើតាមការចុះផ្សាយរបស់ The Sun បានឲ្យដឹងថា ក្រុមត្រកូល Manchester ទាំងពីរ កំពុងខ្នះខ្នែង ប្រជែងគ្នាដណ្តើមយក ខ្សែការពារកណ្តាល Jerome Boateng ពីក្រុម Bayern Munich ។ នេះមិនមែនលើកដំបូងឡើយ ដែលក្រុម Manchester United និង Manchester City ប្រជែងគ្នាទិញ កីឡាករនោះ ព្រោះថាក្រុមទាំងនេះ ទើបតែប្រជែងគ្នាចង់បាន Neymar នាពេលថ្មីៗនេះ ប៉ុណ្ណោះ។
យ៉ាងណាវិញ ក្រុមទាំងពីរ នេះមិនទាន់បញ្ឈប់ការប្រជែងគ្នាឡើយ ដោយបន្តមកដណ្តើមគ្នាទិញយក Jerome Boateng បន្តទៀត។ Jerome Boateng គឺជាកីឡាករដ៍សំខាន់មួយរូបរបស់ក្រុម Bayern Munich និងជម្រើសជាតិអាឡឺម៉ង់ ថ្វីបើរដូវកាលនេះ Baoteng មិនសូវបានលេងច្រើនក៍ដោយ តែខ្សែការពារកណ្តាលរូបនេះ រឹងមាំខ្លាំងណាស់ នៅតំបន់កណ្តាល ដោយមិនងាយមានខ្សែប្រយុទ្ធរូបណា អាចបណ្តើរ ១ទល់នឹង១ ផុតឡើយ តាមរយៈកម្លាំង និងមាឌយ៉ាងមាំរបស់កីឡាកររូបនេះ។
ដូច្នេះហើយ រវាងក្រុម បីសាចក្រហម Manchester United និង មេឃខៀវ Manchester City មិនទាន់ចប់ការប្រជែងគ្នាឡើយ ដោយក្លិបកំពូលទាំង២ របស់អង់គ្លេសនេះ នឹងបន្តប្រជែងគ្នាទិញយកទាំង Neymar និង Jerome Boateng នារដូវកាលក្រោយនេះ។
មតិយោបល់