Hristro Stoichkov អតីតកីឡាករលេងនៅ Barcelona បាននិយាយថា Cristiano Ronaldo មានសង្ឃឹមឈ្នះពាន Ballon d’Or បាន១០០%ទៅហើយ ព្រោះរូបគេមានរូបរាងសង្ហារជាងគេក្នុងចំណោមកីឡាករបាល់ទាត់ផ្សេងទៀត។
Ronaldo បានជួយក្រុម Real Madrid ឈ្នះពានរង្វាន់ UEFA Champions League ក្នុងរដូវកាលនេះ មួយវិញទៀតរូបគេក៏ជាអ្នករកគ្រាប់បាល់បានច្រើនជាងគេសម្រាប់ក្រុមអធិរាជសផងដែរ។ យ៉ាងណាមិញ បើងាកទៅព្រឹត្តិការណ៍ Euro 2016 វិញ Ronaldo ហាក់បង្ហាញទម្រង់លេងមិនល្អនោះទេ ដោយទើបតែរកបាន២គ្រាប់ប៉ុណ្ណោះ តាំងពីវគ្គចែកពូលមកដល់ពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះ។
ទោះជាយ៉ាងនេះក្ដី លោក Hristro អតីតខ្សែប្រយុទ្ធ Barcelona បានលើកឡើងថាទម្រង់លេងរបស់ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់ខាងលើនៅ Euro គឺមិនប៉ះពាល់ដល់ការឈ្នះពានរង្វាន់កីឡាករល្អជាងគេលើលោក Ballon d’Or របស់គេឡើយ។ Ronaldo នៅតែលើកពាននេះដដែលនៅខែមករាឆ្នាំក្រោយ ព្រោះរូបគេមានរូបរាងសង្ហារជាង Gareth Balle និង Griezman ។
បុរសវ័យ៥០ឆ្នាំខាងលើបន្ដថា Griezman មានទម្រង់លេងល្អណាស់ ដោយអ្នកគ្រប់គ្នាបានឃើញហើយថារូបគេអាចលើកពាន Ballon d’Or បាន ប៉ុន្តែប្រហែលជាខ្សែប្រយុទ្ធបារាំងរូបនេះមិនយកទេ ទុកឱ្យ Ronaldo វិញ ព្រោះរូបគេសង្ហារជាង៕
មតិយោបល់