ព័ត៌មានកីឡា

James៖ មិនបាច់ទៅទីនោះវិញទេ មកនេះមក

បន្ទាប់ពីទទួលបានជោគជ័យ ក្នុងអាជីពជាមួយក្រុម Bayern Munich នារដូវកាលនេះ​ កន្លងមក​ ខ្សែបម្រើប្រយុទ្ធកូឡុំប៊ី James Rodriguez កំពុងតែណែនាំអតីតមិត្តរួមក្រុមរបស់ខ្លួន ឲ្យមកកាន់ក្លិបកំពូលអាឡឺម៉ង់ ជាមួយ​រូបគេនៅរដូវកាលក្រោយនេះ។

បើតាមការចុះផ្សាយរបស់ Diario Gol បានឲ្យដឹងថា James Rodriguez បានព្យាយាម ណែនាំ អតីតមិត្តរួមក្រុម Alvaro Morata ឲ្យផ្លាស់មកកាន់ក្លិប​បាល់ទាត់ Bayern Munich នៅរដូវកាលក្រោយ។ ការធ្វើបែបនេះ ដោយសារតែ នាពេលកន្លងមកនេះ មានលេចលឺពត៌មាន ក្រុម Bayern Munich ចង់បាន Morata មកជំនួសតំណែងរបស់ Robert Lewandowski ដែលទំនងជាចាកចេញ នៅក្រោយបញ្ចប់រដូវកាលនេះ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ មួយទៀតនោះ គឺក្រុម Real Madrid ឯណោះវិញ ក៍មានបំណងចង់នាំយក Morata ត្រឡប់ទៅវិញដែរ ខណ: James Rodriguez បានព្យាយាមរារាំង ការវិលទៅកាន់ Bernabeu ជាថ្មីម្តងទៀត របស់ខ្សែប្រយុទ្ធអេស្ប៉ាញរូបនេះ។

James បាននិយាយថា៖ Morata គួរតែមកកាន់ Bayern Munich ទើបប្រសើរ ព្រោះថានៅទីនេះ ស្វាគមន៍វត្តមាន Morata មកក្នុងនាមជាខ្សែ​ប្រយុទ្ធ​ជួរមុខរបស់ក្លិប ដើម្បីជំនួស Lewandowski ការផ្លាស់ទៅកាន់ Real Madrid អាចជារឿងខុសឆ្គងសម្រាប់រូបគេ Real កំពុងចង់បាន Lewandowski ដូចគ្នា បើសិក្លាយជាការពិតនោះ Morata នៅតែអង្គុយកៅអីបម្រុងដដែល មិនខុសពីជំនាន់ផ្លាស់ពី Juventus មក Real កាលពីឆ្នាំ ២០១៥ ឡើយគឺ​មក​អង្គុយមើល Benzema លេង ខណ:ពេលនេះ ប្រហែលជាមកមើល​ Lewandowski លេងវិញម្តង។

មតិយោបល់