ខ្សែបម្រើជើងចាស់ដ៍ឆ្នើម របស់ក្រុមតោខៀវ Chelsea កីឡាករ Frank Lampard កំពុងតែត្រៀមខ្លួន ក្នុងចាប់អាជីពថ្មី ជាគ្រូបង្វឹកក្លិបបាល់ទាត់ Oxford United នាពេលឆាប់ៗខាងមុខនេះ បើតាមការចុះផ្សាយរបស់ Sky Sports ។
នេះគឺជាឱកាសដ៍ប្រសើរមួយ សម្រាប់ខ្សែបម្រើអង់គ្លេស Frank Lampard ក្នុងការចាប់អាជីពថ្មីជាគ្រូបង្វឹកក្លិបបាល់ទាត់តូចមួយនៅប្រទេសអង់គ្លេស។ Lampard ត្រូវបានក្កិប Oxford United កោះអញ្ជើញឲ្យទៅធ្វើជាគ្រូបង្វឹករបស់ក្លិប បន្ទាប់ពីការសម្រេចចិត្តចុងក្រោយរបស់ប្រធានក្លិប ជាការពិតណាស់ Oxford United កំពុងតែប្រកបអាជីពនៅ League 1 របស់អង់គ្លេស ខណះកាទៅកាន់តំណែងជាអ្នកគ្រប់គ្រង ឬគ្រូបង្វឹកនៅក្លិបនេះ នឹងក្លាយជាបទពិសោធន៍ថ្មីមួយសម្រាប់ កីឡាករវ័យ ៣៩ឆ្នាំរូបនេះ។ គួរបញ្ជាក់ផងដែរថា Frank Lampard បានចំណាយពេលយ៉ាងច្រើននៅជាមួយក្រុមតោខៀវ Chelsea ដោយធ្លាប់ស៊ុតបញ្ចូលទីបាន ២១១គ្រាប់ឲ្យក្លិប ហើយបានជួយក្លិបឈ្នះ Premire League ៣ដង, FA Cup ៤ដង និង Champion League ចំនួន១ដង។ ម្យ៉ាងវិញទៀត Lampard ក៍ជាខ្សែបម្រើមួយរូបយ៉ាងសំខាន់សម្រាប់ក្រុមជម្រើសជាតិអង់គ្លេស ខណះរូបគេ បានបង្ហាញខ្លួននៅក្រុមជម្រើសជាតិបាន ១០៦ ប្រកួតផងដែរ។
ដូច្នេះហើយ ការចាប់អាជីពថ្មី ដែល Frank Lampard ត្រៀមទទួលតំណែង នាពេលខាងមុខនេះ នឹងធ្វើឲ្យកីឡាកររូបនេះផ្តល់បទពិសោធន៍ល្អៗទៅដល់កូនក្រុម រួមទាំងទទួលយកនូវបទពិសោធន៍ថ្មីនៃអាជីពជាគ្រូបង្វឹកផងដែរ។ ជាងនេះទៅទៀត វត្តមានរបស់ Lampard ជាមួយក្រុម Oxford United ប្រាកដជាធ្វើឲ្យក្លិបនៅ League 1 មួយនេះទទួលជោគជ័យជាក់ជាមិនខាន។
មតិយោបល់