ព័ត៌មានជាតិ

ចោរស្ទើរភ្លើង២នាក់ ឆក់កាបូបគេមិនសម្រេច ត្រូវប្រជាពលរដ្ឋនិងសមត្ថកិច្ចឃាត់ខ្លួនបានជាបន្តបន្ទាប់

ត្បូងឃ្មុំ: ជនសង្ស័យចំនួន២នាក់ ជិះម៉ូតូឌុបគ្នាធ្វើសកម្មភាពឆក់កាបូបពីស្ត្រីម្នាក់ ដែលកំពុងជិះម៉ូតូជាមួយប្តី មិនបានសម្រេច ទាក់ដៃចង្កូតគ្នាបណ្តាលឲ្យធ្លាក់កាបូបមកលើផ្លូវ ហើយត្រូវជនរងគ្រោះស្រែកផ្អើលប្រជាពលរដ្ឋដេញឃាត់ខ្លួនបានម្នាក់ និងម្នាក់ទៀតត្រូវបានសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនបានជាបន្តបន្ទាប់។

ហេតុការណ៍នេះកើតឡើងនៅម៉ោងជាង៦ ថ្ងៃទី១ ខែមេសា ឆ្នាំ២០១៨ នៅផ្លូវជាតិលេខ៧ ភូមិវាលកណ្តៀង ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

ជនរងគ្រោះឈ្មោះ ខុម ឃឺន អាយុ២៦ឆ្នាំ និងប្រពន្ធឈ្មោះ សេង យូឡុង អាយុ២៧ឆ្នាំ។

ចំណែកជនសង្ស័យជិះម៉ូតូឌ្រីមសង់១២៥ ពណ៌ខ្មៅ ស៊េរី២០១៥ ទី១មានឈ្មោះ ហេង ដារ៉ា ភេទប្រុស អាយុ ១៧ឆ្នាំ និងទី២ឈ្មោះ រ៉ា ដាវីន ហៅ បឿក ភេទប្រុស អាយុ១៨ឆ្នាំ ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់៕

មតិយោបល់