ព័ត៌មានកីឡា

Mbappe ស៊ុត ២គ្រាប់ដឹកនាំ PSG ឡើងផ្តាច់ព្រ័ត្រ

ក្រុមសេដ្ឋីបារាំង Paris Saint Germain ពិតជាធ្វើបានយ៉ាងល្អ ដោយកំពុងតែត្រៀមប្រមូលពានចង់អស់ហើយនៅបារាំង បន្ទាប់ពីឈ្នះ France League Cup និង League1 រួចមក បន្តឡើងផ្តាច់ព្រ័ត្រក្នុងពាន France Cup របស់បារាំងទៀត។

ក្នុងនោះដែរខ្សែប្រយុទ្ធវ័យក្មេងបារាំង Kylian Mbappe កំពុងតែធ្វើឲ្យក្លិបមើល​ឃើញពីសមត្ថភាពរបស់គេកាន់តែប្រសើរដោយអាចរកបាន ២គ្រាប់ ក្បុងចំណោម៣គ្រាប់ដែល Paris Sait Germain ស៊ុតបញ្ចូលទីក្រុម Caen ៣គ្រាប់យប់មិញនេះ។ Mbappe រកបាន២គ្រាប់ ដោយស៊ុតបាននៅនាទីទី២៥ និងនាទីទី៨១ ខណ: ១ គ្រាប់ទៀតរកបានដោយកីឡាករ Christopher Nkunku នៅនាទីទី ៩០ ដែលប្តូចូលនៅនាទីផងដដែល ស្របពេលដែលក្រុម Caen ក៍អាចវាយបកបាន ១ គ្រាប់វិញដែរ តាមរយ:ការស៊ុតរបស់កីឡាករ Ismael Diomande នៅនាទីទី៤៣ ។ តាមរយ:ជ័យជម្នះនេះដែរ បានធ្វើឲ្យក្រុម Paris Saint Germain បន្តឡើងទៅ​កាន់វគ្គផ្តាច់ព្រ័ត្រ France Cup ដោយត្រូវជួបក្រុម Les Herbiers នៅថ្ងៃទី៩ ឧសភា ខាងមុខនេះ។

ដូច្នេះហើយ ប្រសិនបើ Paris Saint Germain ឈ្នះពាន France Cup នេះទៀត វាគឺជាពានទី២ សម្រាប់រដូវកាលនេះ បន្ទាប់ពីពាន France League Cup និងពាន League1 ដែលពួកគេបានឈ្នះថ្មីៗនេះ។

មតិយោបល់