ព័ត៌មានកីឡា

អស់ពានបាត់ទៅហើយ ទើបខំប្រឹង

Man Utd ក្រោយពីរបូត Premier League កាលពីចុងសប្តាហ៍កន្លងមក ដោយការចាញ់ក្នុងទឹកដីខ្លួនឯងរួចមក បានមកសងសឹកក្រៅដីវិញ លើក្រុម AFC Bournemouth យប់មិញនេះវិញ។

ថ្វីបើរបូតពាន Premier League ទៅហើយក្តី តែក្រុមបីសាចក្រហម Manchester United មិនបោះបង់ពិន្ទុចោលឡើយ ដោយបានយកឈ្នះលើក្រុម Bournemouth ក្នុងលទ្ធផល ២-០ វិញ។ ២គ្រាប់របស់ Man Utd រកបានដោយកីឡាករ Chris Smalling នឡនាទីទី ២៨ និង១គ្រាប់រកបានដោយខ្សែប្រយុទ្ធ Romelu Lukaku នៅនាទីទី ៧០ ជាហេតុធ្វើឲ្យបញ្ចប់ ៩០នាទីពេញ Man Utd ឈ្នះ ២-០ ដោយមិនឲ្យម្ចាស់ផ្ទះ AFC Bournemouth តដៃបានឡើយ។ ថ្វីបើឈ្នះ ការប្រកួតនេះក្តី តែ បីសាច​ក្រហម បានរបូតពានកំពូលអង់គ្លេសនេះហើយ ក្រោយពីភ្លាត់ចាញ់ក្នុងដីខ្លួនឯង កាលពីសប្តាហ៍មុន ខណៈ Man Utd នៅសល់តែពាន FA Cup ប៉ុណ្ណោះ ដែលរំពឹងថាអាចយកបានក្នុងរដូវកាលនេះ។

ដូច្នេះហើយ ក្រុមបីសាចក្រហម Manchester United ត្រូវតែលេងមិនឲ្យភ្លាត់​ឡើយក្នុងប៉ុន្មានប្រកួតចុងក្រោយនេះ ដើម្បីកុំឲ្យរបូតតំណែងលេខ២ ក្នុងតារាង Premier League និងត្រូវធ្វើយ៉ាងណាឲ្យឈ្នះ FA Cup ឆ្នាំនេះ។

https://www.youtube.com/watch?v=7GFF29_-pcw

មតិយោបល់