ព័ត៌មានកីឡា

អុញ! ទិញសុទ្ធតែល្អៗហ្មង តិចចង់ឈ្នះ Champion League ទៅ

ក្រុម Manchester City ឈ្នះពាន Premier League រដូវកាលនេះហើយ នៅ​មិនទាន់អស់ចិត្តឡើយ ដោយក្លិបអង់គ្លេសមួយនេះ បានត្រៀមនាំចូលកីឡាករ ៣រូបមកបន្ថែមទៀត នៅរដូវកាលក្រោយនេះ។

បើតាមការចុះផ្សាយរបស់ Sky Sports បានឲ្យដឹងថា ក្រុម Manchester City បង្ហាញនូវឈ្មោះកីឡាករ៣រូប ដែលពួកគេត្រៀមទិញ នៅរដូវកាលក្រោយនេះ ដើម្បីយកមកពង្រឹងក្លិបឲ្យកាន់តែរឹងមាំជាងមុន។ ជាក់ស្តែងណាស់ កីឡាករទាំង៣ រូបដែល Manchester City ត្រៀមទិញនោះរួមមានដូចជា ខ្សែប្រយុទ្ធវ័យក្មេងបារាំង Kylian Mbappe ពីក្រុម Paris Saint Germain, កីឡាករអេស្ប៉ាញ Thiago Alcantara របស់ក្រុម Bayern Munich និងកីឡាករអាល់សេរ៉ី Riyad Mahrez របស់ក្រុម Leicester City ។

ប្រសិនបើ Manchester City ពិតជាអាចនាំយកមកកាន់ Etihad បានមែននោះ ក្រុមកំពូលអង់គ្លេសមួយនេះ នឹងកាន់តែខ្លាំងក្លាជាក់ជាមិនខាន ព្រោះថាកីឡាករ​ទាំង៣រូបខាងលើនេះ សុទ្ធសឹងជាកីឡាករឆ្នើម មានទេពកោសល្យល្អៗ ដែលអាច​ជួយ Manchester City ឲ្យជោគជ័យបាន។ មិនត្រឹមតែ Mbappe, Thiago និង Mahrez ឡើយ ក្រុមជើងឯក Premier League មួយនេះ នៅមានគម្រោងទិញយកកីឡាករអេស្ប៉ាញ Isco ពីក្រុម Real Madrid មួយរូបទៀត ដែលសុទ្ធសឹងជាកំពូល Super Star សំខាន់ៗ នាពេលបច្ចុប្បន្ននេះ។

រង់ចាំមើល តើក្រុម Manchester City អាចទិញបានកីឡាកររូបណាខ្លះ នៅរដូវ​កាលក្រោយនេះ បើក្រុមមួយនេះ លេងសុទ្ធតែបង្ហាញឈ្មោះកីឡាករដែលត្រូវទិញ ឡើងញ៉ាក់សាច់បែបនេះទៅហើយ។

មតិយោបល់