ព័ត៌មានជាតិ

ខឹងឪពុកម្តាយ មិនឲ្យផឹកស៊ីច្រើន ចងកបញ្ចប់ជីវិត!

បាត់ដំបងៈ កាលពីព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៨ នៅភូមិឆ្កែខាំប្រើស ឃុំព្រែកជីក ស្រុករុក្ខគិរី មានករណីបុរសម្នាក់ចងកសម្លាប់។

សាកសពឈ្មោះ លេង យុទ្ទដារ៉ា ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិឃុំកើតហេតុ។

មូលហេតុ ខឹងឪពុកម្តាយស្តីថា មិនឲ្យផឹកស៊ីច្រើន។
គួរបញ្ជាក់ផងថា សពនេះចងកតាំងពីយប់ លុះម៉ោងប្រហែល៨ព្រឹក ទើបឃើញសាកសព នៅដើមឈើក្នុងព្រៃចម្ការ ខាងក្រោយផ្ទះ ចម្ងាយ១០០ម៉ែត្រ៕

មតិយោបល់