Post News Media ព័ត៌មានកីឡា Isco ប្រាប់ពី...

Isco ប្រាប់ពីក្លិបដែលចង់ទៅលេង ប្រសិនបើចាកចេញពី Real Madrid

ខ្សែបម្រើប្រយុទ្ធអន្តរជាតិអេស្ប៉ាញ កីឡាករ Isco Alarcon បានប្រាប់ឈ្មោះក្លិប ដែលកីឡាកររូបនេះ ចង់​ទៅលេង នៅពេលដែលរូបគេចាកចេញពី Real Madrid នៅពេលខាងមុខនោះ។

នេះបើតាមការចុះផ្សាយរបស់ The Mirror បានឲ្យដឹងថា Isco កំពុងតែមានមន្ទិលសង្ស័យ ពីអនាគត់របស់គេនៅ Real Madrid ខណ:ក្លិបធំៗមួយចំនួនកំពុងប្រជែងគ្នាចង់បានកីឡាករ​អេស្ប៉ាញរូបនេះយ៉ាងខ្លាំង។ ជាក់ស្តែងណាស់ ក្រុម Manchester City ដែលទើបលើកពាន Premier League ថ្មីនេះ ក្រោមការដឹកនាំរបស់លោក Pep Guadiola ចង់បាន Isco យ៉ាងខ្លាំង ព្រមទាំងព្យាយាម​ទាក់ទងទិញពី Real Madrid យ៉ាងខ្លាំង។ យ៉ាងណាវិញ Isco បានទម្លាយឲ្យដឹងថា ប្រសិនបើចាកចេញពី Real Madrid នោះ ក្លិបដែលកីឡាករអេស្ប៉ាញរូបនេះ ចង់ទៅ​លេង គឺបីសាចក្រហម Manchester United ដែលជាគោលដៅថ្មីមួយបន្ទាប់ពី Real Madrid ។

Isco ច្បាស់ជាស្វាគមន៍ ចំពោះការចាប់អារម្មណ៍របស់ Man Utd បើ Real Madrid ពិតជាលែងត្រូវការរូបគេនោះ Man Utd នឹងក្លាយជាទ្រនុំថ្មី សម្រាប់ Isco ជាក់ជាមិន​ខាន។ ដូច្នេះហើយ បំណងរបស Isco ចង់ផ្លាស់មកលេងឲ្យក្រុម​បីសាចក្រហម Manchester United ច្រើនជាងក្លិបផ្សេងៗទាំងអស់។