ជំងឺក្រិនសរសៃឈាម គឺជាការរួមតូចនៃសរសៃឈាមអាក់ទែ ដែលបង្កឡើងដោយសារតែកូលេស្តេរ៉ុ តោងជាប់ក្នុងសរសៃឈាម។ ជំងឺនេះ អាចកើតមានឡើងនៅលើតំបន់ណាមួយដូចជា បេះដូង ខួរក្បាល ជើង ដៃ អាងត្រគាក និងតម្រងនោម។
មិនតែប៉ុណ្ណោះ ជំងឺក្រិនសរសៃឈាម មានការរីកលូតលាស់យឺត និងមានភាពស្មុគស្មាញខ្លាំងបំផុត តែវាចាប់ផ្តើមតាំងពីនៅកុមារភាព ហើយរីកលូតលាស់លឿនបំផុតនៅពេលវ័យកាន់តែចាស់។
ជំងឺក្រិនសរសៃឈាម កើតឡើងនៅពេលដែលស្រទាប់ខាងក្នុងនៃសរសៃឈាមអាក់ទែ ត្រូវខូចខាត ដោយសារតែកត្តាមួយចំនួនរួមមាន៖ ការជក់បារី បរិមាណនៃជាតិខ្លាញ់ ឬកូលេស្តេរ៉ុលក្នុងឈាមកើនឡើង។ នៅពេលដែលសរសៃឈាម ត្រូវបានបំផ្លាញដោយសារតែខ្លាញ់ ឬកូលេស្តរ៉ុល កំទេចកំទីកោសិកា ព្រមទាំងជាតិកាល់ស្យូមនឹងតោងជាប់តាមជញ្ចាំងនៃសរសៃឈាម យូរៗទៅសរសៃឈាម របស់អ្នកនឹងតូចត្បៀប បណ្តោលឲ្យឈាមពិបាករត់ឆ្លងកាត់ ឬត្រូវកកស្ទះតែម្តង។
ដូច្នេះ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ដោយសារតែជំងឺក្រិនសរសៃឈាម អ្នកគួរតែព្យាយាមទទួលទានអាហារដែលមានផាសុខភាព ដូចជា បន្លែ ផ្លែឈើ និងសាច់ត្រីឲ្យបានច្រើន ហើយគួរធ្វើលំហាត់ប្រាណជាប្រចាំដើម្បីរក្សាទម្ងន់៕
ដកស្រង់ពី៖ soha
មតិយោបល់