ព័ត៌មានកីឡា

Fellaini ព្យាយាមម្តងហើយម្តងទៀត រហូតធ្វើឲ្យ Arsenal ឈឺចាប់ចុងម៉ោង

ក្រុមបីសាចក្រហម Manchester United នៅតែអាចរកបាន ៣ពិន្ទុ ពីក្រុមកាំភ្លើងធំ Arsenal បានដដែល តាមរយ:ការតែតបាល់បញ្ចូលទីចុងម៉ោង របស់កីឡាករសក់សំពោង Marouane Fellaini ។

Fellaini ពិតជាតារាសំណាងរបស់ក្រុមបីសាចក្រហម Manchester United មែនបើទោះបីទើបប្តូរចូល នៅនាទីទី៦៤ ជំនួស Ander Herrera ក្តីតែកីឡាករសក់សំពោងប៊ែលហ្ស៊ិករូបនេះ បានព្យាយាមរកគ្រាប់បាល់យ៉ាងខ្នាស់​ខ្នែងនៅចុងម៉ោងឲ្យ Man Utd បើទោះបីជាមានការខកគ្រាប់បាល់ខ្លះក្តី។ Man Utd បាននាំមុខ១គ្រាប់មុនតាំងពីតង់ទី១ នៅនាទីទី១៦ ដោយការទាត់បញ្ចូលទី​របស់កីឡាករ Paul Pogba ជាហេតុធ្វើឲ្យបញ្ចប់តង់ទី១ Man Utd នាំមុខ ១-០ មុន។ ឈានចូលមកដល់តង់ទី២ Arsenal អាចវាយបកតាមស្មើមកវិញ នៅនាទីទី៥១ ដោយការទាត់បញ្ចូលទីរបស់កីឡាករ Henrikh Mkhitaryan ដែលធ្វើឲ្យការប្រកួតកាន់តែតានតឹងយ៉ាងខ្លាំង។

យ៉ាងណាវិញ នៅនាទីទី ៩០+១ កីឡាករសក់សំពោង Marouane Fellaini បានធ្វើឲ្យ Arsenal ឈឺចាប់យ៉ាងខ្លាំង តាមរយ:ការតែតបាល់បញ្ចូលទីយ៉ាងល្អ យកឈ្នះលើ Arsenal ក្នុងលទ្ធផល ២-១ ជាហេតុធ្វើឲ្យ Man Utd នៅបន្តរកបាន ៣ពិន្ទុ ពីសប្តាហ៍នេះដដែល។

https://www.youtube.com/watch?v=uaDyTtM7iwU

មតិយោបល់