ព័ត៌មានកីឡា

Alex Sandro៖ បើគាត់យល់ព្រមមក កៅអីមួយនេះត្រៀមសម្រាប់គាត់ ខ្ញុំមិនប្រ​ជែងគាត់ឡើយ

ថ្វីបើ Ronaldo បានសរសើរពីសមត្ថភាព របស់កីឡាករ Alex Sndro ថាល្អ​មិន​ចាញ់ Marcelo ក៍ដោយ តែចំពោះ សាមីខ្លួនផ្ទាល់វិញ បែរជាមិនហ៊ានប្រដូច​សមត្ថភាពខ្លួនដូចតារារៀមច្បងឡើយ។

ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់ Mundo Deportivo បានឲ្យដឹងថា ខ្សែការពារស្លាបឆ្វេង Alex Sandro មានបំណងចង់ឲ្យ Marcelo ផ្លាស់មកកាន់​ក្រុសេះបង្កង់ Juventus ដើម្បីមកចាប់ដៃគូជាថ្មីម្តងទៀត ជាមួយ Ronaldo នៅអ៊ីតាលីវិញម្តង។

ក្នុងនោះដែរ Alex Sandro បានសម្បទាន ដល់ Marcelo ដ៍សំខាន់នោះគឺ រូបគេយល់ព្រមឲ្យ Marcelo លេង ១១នាក់ដំបូង ក្នុងតំណែងការពារ​ស្លាបឆ្វេង ពោល Sandro សុខចិត្តអង្គុយកៅអីបម្រុង បើ Marcelo មកមែន។

ការធ្វើបែបនេះ មិនមែនមានន័យថា Alex Sandro ចង់​ចាក​ចេញពី Juventus ក្រោយពីទទួលការចាប់អារម្មណ៍ពី Man Utd និង Chelsea ឡើយ តែកីឡាករប្រេស៊ីលរូបនេះ ចង់ឲ្យ Marcelo ផ្តល់បទពិសោធន៍ដល់រូបគេ​បន្ថែមទៀត។

ដូច្នេះហើយ Alex Sandro ចង់បាន Marcelo មកកាន់ Juventus យ៉ាងខ្លាំង ហើយថែមទាំងយល់ព្រមប្រគល់តំណែងរបស់ខ្លួនឲ្យទៀត ដែលមានន័យថា Alex Sandro ជាកីឡាករមួយរូប គិតក្លិបសំខាន់ជាងខ្លួនឯង។

មតិយោបល់