នៅក្របខណ្ឌកំពូលរបស់ប្រទេសអ៊ីតាលី មិនទាន់មានក្រុមណាមួយអាចដណ្តើមយកពាន Serie A ពីក្រុមសេះបង្កង់ Juventus បានឡើយ គិតមកទល់ពេលនេះ ខណៈរដូវកាលនេះ នៅតែមិនទាន់ប្រែប្រួលដដែល។
ក្រោយពីលេងបានត្រឹម ០-០ លើទឹកដីរបស់ក្រុម Roma យប់មិញនេះ បានធ្វើឲ្យក្រុម សេះបង្កង់ Juventus ឈ្នះពាន Serie A ឆ្នាំនេះទៀត បើទោះបីជាក្រុម Napoli បានឈ្នះការប្រកួតយប់មិញនេះក្តី។ Roma មិនអាចបញ្ចប់មហិច្ចតារបស់ Juventus បានឡើយ បើសិនជាអាចស៊ុតតែ១គ្រាប់ វិញនោះ Juventus ត្រូវរង់ចាំដល់សប្តាហ៍ទី៣៨ ជាសប្តាហ៍ចុងក្រោយក្នុងការកាត់សេចក្តីថារវាង Napoli និង Juventus មួយណាជាជើងឯក។
ក៍ប៉ុន្តែ Juventus បានក្លាយជាជើងឯក ដោយនៅសល់១ប្រកួតទៀត បន្ទាប់ពី មិនឲ្យក្រុម Roma ទម្លាយសំណាញ់ទីរបស់ពួកគេបានយ៉ាងល្អ ។ គួរបញ្ជាក់ផងដែរថា Juventus បានឈ្នះពាន Serie A ៧រដូវកាលជាប់គ្នាហើយ ពោលចាប់តាំងពីលោក Jose Mourinho ចាកចេញពីក្រុម Inter Milan កាលពីឆ្នាំ ២០១១ ទៅកាន់ Real Madrid រួចមក Juventus បានចាប់ផ្តើមឈ្នះពានរហូតមកទល់នឹងពេលនេះ ដោយមិនទាន់មានក្រុមណាអាចប្រជែងយកបានឡើយ។
ដូច្នេះហើយ ក្រុមសេះបង្កង់ Juventus នៅតែជាស្តេចត្រាញ់ នៅអ៊ីតាលី ក្នងការគ្រងជើងឯក លីគកំពូល៧រដូវកាលជាប់គ្នា ខណៈមិនមានក្រុមណាដែលអាចដណ្តើមយកបានឡើយ។
មតិយោបល់