ព័ត៌មានកីឡា

Jese Rodriguez រកបានគ្រាប់ដំបូងឲ្យក្រុម Stoke City យកឈ្នះក្រុមកាំភ្លើងធំ Arsenal

ខ្សែប្រយុទ្ធដែលក្រុម Stoke City ទើបខ្ចីជើងពីក្រុម Paris Saint Germain កីឡាករ Jese Rodriguez បានរកគ្រាប់បាល់ដំបូងឲ្យក្លិបថ្មី ក្នុងការយកឈ្នះ ១-០ លើក្រុមកាំភ្លើងធំ Arsenal ។

អតីតខ្សែប្រយុទ្ធបម្រុងរបស់ក្រុមស្តេចស Real Madrid កីឡាករ Jese Ridriguez ពិតជាធ្វើបានយ៉ាងល្អ ក្និងការចាប់អាជីពថ្មី ឲ្យក្រុម Stoke City ក្នុងលីគកំពូលអង់គ្លេស។ ជាក់ស្តែងណាស់ ក្នុងការបង្ហាញខ្លួនដំបូង ខ្សែប្រយុទ្ធរូបនេះ អាចរកគ្រាប់បាល់បានដំបូង ដោយស៊ុតបញ្ចូលទៅលើក្រុម ខ្លាំង Arsenal ជាហេតុធ្វើឲ្យ ក្រុម Stoke City រកបាន ៣ពិន្ទុដំបូងក្នុងសប្តាហ៍ទី២នេះ។ Jese Rodriguez បានស៊ុតចូលទីក្រុម Arsenal នៅនាទីីទី៤៧ នាដើមតង់ទី២ ដោយការលទ្ធផលនេះ បានរក្សារហូតដល់ចប់ការប្រកួត ជាហេតុធ្វើឲ្យ ក្រុម Arsenal បានរកបរាជ័យ ក្រោមស្នាដៃ ក្រុមម្ចាស់ផ្ទះ Stoke City ក្នុងសប្តាហ៍ទី២នេះ។

តោះមកទស្សនា ការស៊ុតបញ្ចូលទីរបស់ Jese Rodriguez លើក្រុមកាំភ្លើងធំ Arsenal កាលពីយប់មិញនេះខាងក្រោមនេះ៖

https://www.youtube.com/watch?v=TDruhaw_Wxk

មតិយោបល់