ព័ត៌មានកីឡា

Barcelona អាចបង្កើតប្រវត្តិសាស្ត្របានទេ យប់នេះ ?

ក្រុមអ្នកមានបុណ្យ Barcelona និងត្រូវជួបប្រកួតជាមួយនឹងក្រុមសេះបង្កង់ Jveentus នៅរំលងអាធ្រាត្រយប់នេះ នៅក្នុងការប្រកួតជើងទីពីរវគ្គ៨ ក្រុមចុងក្រោយ ។

Barcelona បានប្រកួតចាញ់ កាលពីជើងទីមួយនៅលើទឹដីរបស់ក្រុមអ៊ីតាលី Juvntus ៣-០ ស្របពេលនៅក្នុងរាត្រីនេះ ក្រុមអ្នកមានបុណ្យរបស់អេស្ប៉ាញមួយនេះ ត្រូវបើកទ្វារទទួលក្រុម Juventus​ វិញ ។

យ៉ាងណាវិញ Barcelona បានបង្កើតនូវការវាយបកយ៉ាងអស្ចារ្យកាលពីវគ្គ ១៦ ក្រុមចុងក្រោយ ដោយទម្លាក់ Paris Saint Germain ដោយលទ្ធផលទាំងពីរជើង ៦-៥ ។

ការប្រកួតយប់នេះដែរ ក្រុម Barcelona មិនទាន់ដឹងច្បាស់ថា ពួកគេអាចបង្កើតប្រវត្តិសាស្ត្រនៃការវាយបកយ៉ាងអស្ចារ្យនោះទេ ព្រោះ Juventus មានខ្សែការពាររឹងខ្លាំងណាស់ ។ ក៍ប៉ុន្តែ ការប្តកួតផ្តាច់ព្រ័ត្រ Champion League កាលពីឆ្នាំ ២០១៥ Barcelona បានបំបាក់ Juventus ៣-១ ហេតុនេះហើយការប្រកួតយប់នេះ Barcelona មានសង្ឃឹមខ្ពស់ក្នុងការយកឈ្នះ តែគ្រាប់បាល់តិច​ ឬច្រើនមិនប្រាកដឡើយ ៕

មតិយោបល់