អ្នកចាំទី ដៃស្អិតរបស់ក្រុមជម្រើសជាតិអ៊ីតាលី និងក្រុមសេះបង្កង់ Juventus កីឡាករ Gianluigi Buffon ត្រៀមខ្លួនប្រកាសចូលនិវត្តន៍ ពីបាល់ទាត់ក្រោយពីចំណាយពេលប្រមាណជា ២០ឆ្នាំ ក្នុងពិភពបាល់ទាត់កន្លងមកនេះ។
បើតាមការចុះផ្សយរបស់ Daily Star បានឲ្យដឹងថា Gianluigi Buffon អាចនឹងមិនព្យួរស្រោមដៃទុកឡើយ ប្រសិនបើការចរចារណាមួយទទួលបានផលវិជ្ជមាន ជាមួយក្រុមមួយនៅ Premier League ។ ជាការពិតណាស់ ក្រុមហង្សក្រហម Liverpool ចាប់អារម្មណ៍ចង់បាន Buffon យ៉ាងខ្លាំង ដោយមិនចង់ឲ្យ អ្នកចាំទីអ៊ីតាលីរូបនេះ មកចូលរួមជាមួយពួកគេនៅរដូវកាលក្រោយនេះ។ ក្នុងនោះដែរ មិនត្រឹមតែ Buffon ម្នាក់ប៉ុណ្ណោះទេ Liverpool ក៍ចង់បានអតីតអ្នកចាំទី Real Madrid កីឡាករ Iker Casillas ផងដែរ តែក្រុម Porto បានបន្តរក្សាទុកកីឡាកររូបនេះមួយរដូវកាលទៀត ជាហេតុធ្វើឲ្យហង្សក្រហម ងាកមកចាប់អារម្មណ៍ Buffon វិញ។ ប្រសិនបើ Buffon យល់ព្រមមកកាន់ Premier League មែននោះ អ្នកចាំទីវ័យ៤០ឆ្នាំរូបនេះ អាចមានឱកាសបង្ហាញសមត្ថភាព នៅអង់គ្លេសជាក់ជាមិនខាន ព្រោះថា Liverpool អាចដាក់ឲ្យលេងក្នុងពានណាមួយក៍ថាបាន ក្នងចំណោមពាន Premier League, FA Cup, Carabao Cup, និង Champion League ជាដើម។
ដូច្នេះហើយ ក្រុមហង្សក្រហម Liverpool កំពុងតែបើកការចរចារ នាំយកអ្នកចាំទី Gianluigi Buffon ពីក្រុមសេះបង្កង់ Juventus ខណៈក្រុម Boca Joniors របស់អាហ្សង់ទីន ក៍ចង់បានដូចគ្នា។



មតិយោបល់