យោងតាមរបាយការណ៍ពីបណ្តាញផ្សាយព័ត៌មានពីប្រទេសថៃ បានឱ្យដឹងថាកីឡាករអន្តរជាតិហ្វីលីពីន Iain Ramsay បានច្រានចោលការផ្តល់កិច្ចសន្យាពីក្លឹបបាល់ទាត់ Prachuap Khiri Khan (Prachuap FC)។
ខ្សែបម្រើវ័យ ២៩ឆ្នាំ ត្រូវបានទាក់ទាញការចាប់អារម្មណ៍ពីក្លឹប Prachuap FC សម្រាប់រដូវកាលដំបូងគេនៅក្នុងក្របខ័ណ្ឌ Thai League ។ ប៉ុន្តែទោះយ៉ាងណាក៏ដោយព័ត៌មានលម្អិតនៃការផ្ទេនេះមិនបានត្រូវប្រកាសដោយភាគីទាំងពីរនោះទេ។ បន្ទាប់ពីបានចុះហត្ថលេខាជាមួយក្រុម Ceres-Negros នៅដើមឆ្នាំ ២០១៧ កីឡាករកូនកាត់ហ្វីលីពីន-អូស្រ្តាលីរូបនេះ បានដើរតួយ៉ាងសំខាន់នៅក្នុងដំណើរប្រវត្តិសាស្ត្ររបស់ក្លិបនេះក្នុងការធ្វើជាម្ចាស់ពានរង្វាន់ AFC Cup ឆ្នាំ ២០១៧ របស់អាស៊ាន។
កាលក្នុងឆ្នាំ ២០១៦ សហព័ន្ធបាល់ទាត់ថៃបានបើកទ្វារដល់កីឡាករអាស៊ានដោយមានច្បាប់ថ្មីមួយដែលតម្រូវឱ្យក្លឹបនីមួយៗយកកីឡាករអាស៊ានបន្ថែម។ បទបញ្ជាថ្មីនេះនឹងត្រូវអនុវត្តនៅរដូវកាល ២០១៨ ។ ខ្សែបម្រើរូបនេះអាចចូលរួមលេងឱ្យជម្រើសជាតិហ្វីលីពីន ក្នុងឆ្នាំ ២០១៥ ដោយសារសញ្ជាតិរបស់ម្តាយគាត់៕
មតិយោបល់