ខ្សែប្រយុទ្ធ Lionel Messi បានប្ដូរចេញក្នុងប្រកួតជាមួយ Atletico Madrid កាលពីយប់មិញនេះ ដោយលេងបានត្រឹមតែ៥៩នាទីប៉ុណ្ណោះ។ ខណៈដែលការដូរចេញនេះ ត្រូវគេជឿជាក់ថាបណ្ដាលឱ្យក្រុមបាត់ទម្រង់លេង ពោលគឺបានត្រឹមស្មើ AT Madrid ១-១។
Ivan Rakitic ជាអ្នករកគ្រាប់បាល់ដំបូងឱ្យក្រុម Barcelona នៅនាទី៤១។ ក្រោយចូលដល់តង់ទី២ នាទី៦១ កីឡាករ Angel Correa ជាអ្នករកគ្រាប់បាល់តាមស្មើវិញ ស្របពេលដែល Lionel Messi រងរបួសប្ដូរចេញបានតែ៣នាទីប៉ុណ្ណោះ។ លទ្ធផលស្មើគ្នា ១-១ នេះ រក្សារហូតដល់ចប់ការប្រកួត បើទោះបីជាក្រុមអ្នកមានបុណ្យព្យាយាមវាយបុកយ៉ាងណាក៏ដោយ ក៏មិនទទួលបានគ្រាប់បាល់ទៀតដែរ។
ចំពោះរបួសរបស់ Messi វិញ ត្រូវបានគេដឹងថាអាចប្រើរយៈពេលព្យាយាមយូរ រហូតដល់៣សប្ដាហ៍ឯណោះ ព្រោះវាជារបួសសាច់ដុំ ត្រូវការពេលសម្រាកឱ្យបានច្រើន។ រយៈពេលនេះ មានន័យថាកំពូលខ្សែប្រយុទ្ធខាងលើមិនអាចជួយក្រុម Barcelona ទល់នឹង Manchester City នៅសប្ដាហ៍ក្រោយបាននោះទេ៕
មតិយោបល់