ព័ត៌មានកីឡា

បើទោះបីចេញសារសុំទោស តែ Ramos រងការរិះគន់ចាស់ដៃ

បើទោះបីជាការប្រកួតត្រូវបានបញ្ចប់ ខណៈក្រុម Real Madrid បានក្លាយជាជើងឯក UEFA Champion League ៣រដូវកាលជាប់គ្នាក្តី តែប្រធាបក្រុមអធិរាជសអេស្ប៉ាញ Real Madrid កីឡាករ Sergio Ramos បានរងការរិះគន់យ៉ាងចាស់ដៃ ក្នុងបណ្តាញសង្គម និងបណ្តាញសារពត៌មានជា​ច្រើនដដែល។

បើតាមការចុះផ្សាយរបស់ Besoccer បានឲ្យដឹងថា ប្រធានក្រុម Real Madrid កីឡាករ Sergio Ramos នៅតែទទួលការរិះគន់ ដដែល បើទោះបីជាខ្សែការពារ​ដ៍ឆ្នើមរូបនេះ បានចេញមុខសុំទោស ទៅកាន់​ Mohamed Salah នៅក្រោយចប់​ការប្រកួតក៍ដោយ។ ក្នុងនោះដែរ​ លោក Klopp គ្រូបង្វឹកក្រុមហង្សក្រហម Liverpool ក៍បានផុសក្នុងបណ្តាញសង្គម Facebook របស់លោកដែរថា៖ ជូនចំពោះ Ramos ,អ្នកគាំទ្រ Real Madrid គិតថា Ramos គឺជាវីរបុរសរបស់​ពួកគេ ក៍ប៉ុន្តែ គ្រប់គ្នាបានដឹងច្បាស់ហើយ អ្នកទស្សនាបាល់ទាត់ជុំវិញ ពិភពលោក​នឹងគិតខុសពីនេះ ព្រោះ Ramos ជាអ្នកបំផ្លាញការប្រកួតដ៍ស្រស់បំព្រងនេះ។

មិនត្រឹមតែលោក Klopp ឡើយ មានមតិជាច្រើន ក៍បានលើកឡើងស្រដៀងៗ​នេះ​ដែរ​ ដោយពួកគេបានផ្តោតទៅលើ Ramos ដែលមានបំណងចង់ធ្វើស៊ី Salah ឲ្យរងរបួស កុំឲ្យបន្តការប្រកួតទៀតបាន។ មិតែប៉ុណ្ណោះ ពួកគេក៍បានផុសរូប Ramos ជាមួយសារបន្ទោសផ្សេងៗគ្នា ដោយអ្នកខ្លះ បានទាំងប្រើប្រាស់ពាក្យ​មិនល្អជាច្រើន រួមទាំងយករូបភាពកីឡាកាស មកអមជាមួយរូបភាព ដែល Ramos ប៉ះទង្គិចជាមួយ Salah ផងដែរ។

យ៉ាងណាវិញ ថ្វីបើរងការរិះគន់យ៉ាងចាស់ដៃបែបនេះក្តី ប្រធានក្រុម Real Madrid រូបនេះ ត្រូវបាន Frank Lampard និង Rio Ferdinand គិតខុសពី​អ្នកផ្សេងទៅវិញ ខណៈអ្នកទាំង២ខាងលើនេះ គិតថា នេះមិនមែនជាកំហុសរបស់ Ramos ឡើយ វាជាការប៉ះទង្គិចគ្នា ដោយចៃដន្យ Ramos និង Salah សុទ្ធតែមិនដឹងថា រឿងនេះ អាចកើតឡើងឡើយ។

មតិយោបល់