ព័ត៌មានកីឡា

CHIZOBA និយាយថា “បឹងកេត ប្រឹងអស់ពីរសមត្ថភាពហើយ”

បន្ទាប់ពីជួយក្រុម Shan United ឲ្យទទួលជ័យជម្នះលើ បឹងកេត ដោយលទ្ធផល ២ ទល់ ១ ខ្សែប្រយុទ្ធដែលទាត់បាល់បញ្ចូលទី ១ គ្រាប់ នឹងបញ្ជូន ១ គ្រាប់ CHIZOBA បាននិយាយថា បឹងកេត បានប្រឹងប្រែងអស់ពីរសមត្ថភាពហើយ តែជ័យជម្នះបានមកខាងរបស់ខ្ញុំ។

ខ្សែប្រយុទ្ធសញ្ជាតិនីហ្សេរីយ៉ារូបនេះ បាននិយាយក្រោយចប់ការប្រកួតថា៖ “ជាការពិតណាស់ក្នុងនាមជាកីឡាករម្នាក់ៗ គឺប្រឹងប្រែងខ្លាំងណាស់ ដើម្បីជាប់ជម្រើស ១១ នាក់ដំបូង ទាំងខាងរបស់ខ្ញុំ នឹងខាង បឹងកេត ហើយម្នាក់ៗដែលជាខ្សែការពារ បឹងកេត គឺពិតជាល្អៗ នឹងប្រឹងប្រែងខ្លាំងមែនទែនដើម្បីទទួលបានជ័យជម្នះ តែសោកស្តាយដែលជ័យជម្នះបានមកខាងក្រុមរបស់ខ្ញុំទៅវិញ”។

សូមបញ្ជាក់ថា ក្រោយទទួលជ័យជម្នះលើ បឹងកេត ២ ទល់ ១ នេះបានធ្វើឲ្យក្រុម Shan United ស្ថិតនៅលេខ៣ នៃពូល F នៃពានរង្វាន់សម្រាប់ក្លិបបាល់ទាត់លំដាប់ទី២ ប្រចាំទ្វីបអាស៊ី AFC Cup 2018 ៕

មតិយោបល់